**លោក ដូណាល់ ត្រាំ បានប្រកាសថាយោធា អាម៉េរិក បានវាយប្រហារចូលទីតាំងនុយក្លេអ៊ែរ របស់អ៊ីរ៉ង់៣ទីតាំង ដោយជោគជ័យ**ឯកឧត្តម ឈួរ សុបញ្ញា រួមជាមួយព្រះគ្រូសិរីមុនី យឹម ឯកវុត្ថា ព្រះសមុហ៍អនុគណនិងព្រះសង្ឃជាច្រើនព្រះអង្គទៀតបាននាំយកគ្រឿងឧបភោគបរិភោគនិងថវិកាជូនអង្គភាព និងថវិកាឧបត្ថម្ភដោយផ្ទាល់ជូនកងកម្លាំងជួរមុខ**សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទច្រកទ្វារព្រំដែនចំនួន២ ជាអចិន្ត្រៃយ៍ក្នុងខេត្តឧត្តរមានជ័យ ឆ្លើយតបនឹងមេទ័ពយោធភូមិភាគ២ របស់ថៃ ដែលបិទច្រកសាយតាគូ-ជប់គគីរ**ឯកឧត្តម ប៉ែន បូណា៖ តើថៃមានមុខអីមកនិយាយពីក្រមសីលធម៌ការទូតនិងវិជ្ជាជីវៈការងារ?**រុស្ស៉ីបានប្រាប់អ៉ីស្រាអែលថាមិនមានភស្តុតាងបញ្ជាក់បានថាអ៉ីរ៉ង់មានមហិច្ឆតាផលិត អាវុធនុយក្លេអ៊ែរនោះទេ**ត្រាំផ្អាកការវាយប្រហារលើអុីរ៉ង់ ដើម្បីផ្តល់ឱកាសចុងក្រោយសម្រាប់ការទូត**DGCA ព្រមានក្រុមហ៊ុន Air India ចំពោះការបំពានលើម៉ោងបម្រើការងាររបស់អ្នកបើកយន្តហោះ**ឥណ្ឌាអះអាងថា នឹងមិនស្តារសន្ធិសញ្ញាទឹកIndusវិញជាមួយប៉ាគីស្ថានឡើយ**ម៉ាឡេស៊ីបន្តដាក់ពន្ធប្រឆាំងក្នុងការលក់បញ្ចុះតម្លៃលើដែកនាំចូលពីចិន និងជប៉ុន**លោកជំទាវ ភឿង សកុណា៖ នៅលើទឹកដីពិសិដ្ឋនេះ មានតំណក់ញើសនិងឈាមរបស់បុព្វបុរសខ្មែរដែលយើងត្រូវចាំបាច់ការពារ**ឯកឧត្តម ម៉ាង ស៊ីណេត ចុះសួរសុខទុក្ខ និងឧបត្ថម្ភជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៤ ដែលកំពុងបំពេញបេសកកម្មនៅតាមបន្ទាត់ព្រំដែន ទិសឧត្តរមានជ័យ**អ្នកឧកញ៉ា លី ឃុនថៃ បានប្ដេជ្ញាពង្រីកការផ្សព្វផ្សាយ ទាក់ទាញ និងកសាងទំនុកចិត្តកាន់តែខ្លាំងក្លា ពីវិនិយោគិន ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ**លោកDing Xuexiangអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិសង់ពីទ័របួរលើកទី២៨និងថ្លែងសុន្ទរកថា**រួមដៃគ្នាធ្វើការកសាងសន្តិភាពដោយយន្តការអភិបាលកិច្ចសកលក្រោម«គំនិតផ្តួចផ្តើមសន្តិសុខសកល»**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យពិនិត្យការងារចុងក្រោយ ដើម្បីធានាថា ការសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ ប្រកបដោយសោភណ្ឌភាព និងមានសណ្តាប់ធ្នាប់ ខណៈការសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នឹងធ្វើឡើងនៅល្ងាចនេះ**អ៉ីស្រាអែល បានវាយតម្លៃថា ការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន បានបង្អាក់ដំណើរការផលិតអាវុធនុយក្លេអ៊ែររបស់អ៉ីរ៉ង់បានយ៉ាងហោច ២ទៅ៣ឆ្នាំ**លោក ដូណាល់ ត្រាំ ថានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ លោកស្រី Tulsi Gabbard បានវាយតម្លៃខុសដែលនិយាយថាគ្មានភស្តុតាងបញ្ជាក់ថាអ៉ីរ៉ង់កំពុងផលិតអាវុធនុយក្លេអ៊ែរ**ស្ថាបនិកក្រុមហ៊ុន SoftBank Group កំពុង ពិចារណា បង្កើតគម្រោងឧស្សាហកម្មដ៏ធំមួយដែលមានតម្លៃ ១ ទ្រីលានដុល្លារ (ឬ ១ ពាន់ពាន់លានដុល្លារ) នៅរដ្ឋ Arizona សហរដ្ឋអាមេរិក**អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ នេះជាពេលវេលាដែលខ្មែរគ្រប់គ្នាជួយចូកជួយចែវ កុំយកជើងរាទឹក!**ប្រធានាធិបតីរុស្ស៊ី៖ ពិភពលោកត្រូវការ គំរូអភិវឌ្ឍន៍ថ្មី មួយដែលមិន ផ្អែកលើគោលការណ៍ នៃលទ្ធិអាណានិគមនិយម និងមានភាពធន់នឹង ឧបាយកលនយោបាយទៀត នោះទេ

អភិបាលខេត្តកំពង់ធំ ក្រើនរំលឹកគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ខិតខំយកចិត្តទុកដាក់ថែរក្សា សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ

ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានក្រើនរំលឹកដល់គណៈបញ្ជាការឯកភាព រដ្ឋបាលស្រុក ខិតខំយកចិត្តទុកដាក់ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ចូលរួមអនុវត្តនូវ គោលនយោបាយ “ភូមិ ឃុំមានសុវត្ថិភាព” ឲ្យបានល្អប្រសើរ ។

ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ឃីម សុឃាង ជាអភិបាលស្រុកប្រាសាទសំបូរ នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ឯកឧត្តម ងួន រតនៈ បានឲ្យដឹងថា ពាក់ព័ន្ធទៅនឹងការពង្រឹង មន្ត្រីនគរបាលប៉ុស្តិ៍ អោយមានភាពជាម្ចាស់ ការចាត់ចែង រួមគ្នាបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ ប្រភេទនៅតាមមូលដ្ឋានរៀងៗខ្លួន ពិសេសបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ និងល្បែងស៊ីសង ខុសច្បាប់នៅគ្រប់មូលដ្ឋានទូទាំងស្រុកប្រាសាទសំបូរ ដើម្បីធានាបាននូវការរស់នៅប្រកបដោយ ភាពសុខដុមរមនាជូនប្រជាពលរដ្ឋ។

ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតនៈ បានអបអរសាទចំពោះលោក ឃីម សុខឃាង ដែលត្រូវបានសម្តេចអគ្គមហាសេនាតេជោ នាយករដ្ឋមន្ត្រី ផ្ដល់សេចក្តីទុកចិត្តតែងតាំងជាអភិបាលស្រុកប្រាសាទ សំបូរនៅពេលនេះ ក្នុងគោលបំណងដើម្បីប្រសិទ្ធភាពនៃការដឹកនាំ។

លើសពីនេះទៀតឯកឧត្ដមអភិបាលខេត្តបានជំរុញដល់ថ្នាក់ដឹកនាំស្រុកប្រាសាទសំបូរ ខិតខំដោះស្រាយបញ្ហាប្រឈម និងជម្លោះនានានៅមូលដ្ឋាន ក្នុងនោះ បញ្ហាជម្លោះដីធ្លី ជាបញ្ហាមួយក្នុងចំណោម បញ្ហាជាច្រើន ប្រើប្រាស់យន្តការដោះស្រាយដោយព្យាយាមអត់ធ្មត់ សម្របសម្រួលដោះស្រាយប្រកប ដោយតម្លាភាព យុត្តិធម៌ និងត្រូវបញ្ចៀសឱ្យបាននូវអំពើហិង្សាតាមគ្រប់រូបភាព។៕

អត្ថបទដែលជាប់ទាក់ទង