ឃាត់ខ្លួនក្មេងទំនើង ៣នាក់ នៅក្រុងពោធិ៍សាត់ ករណីកាន់ខ្សែក្រវ៉ាត់បម្រុងវាយអ្នកដទៃ

ពោធិ៍សាត់៖ ក្មេងទំនើង ៣នាក់ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ឃាត់ខ្លួនជាបណ្តោះអាសន្នដោយសារពួកគេជិះម៉ូតូឌុបគ្នាដៃម្ខាងកាន់ខ្សែក្រវ៉ាត់បម្រុងធ្វើសកម្មភាពវាយទៅលើអ្នកដទៃប៉ុន្តែត្រូវបានសមត្ថកិច្ចឃើញទាន់ក៍ឃាត់ខ្លួនតែម្តង។
ការឃាត់ខ្លួនក្មេងទំនើងទាំង ៣ នាក់នោះគឺស្ថិតនៅម្តុំភ្លើងស្តុបថ្នល់បំបែកលាច ក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិសាត់ ខេត្តពោធិ៍សាត់កាលពីវេលាម៉ោង ២២ និង ៥០ នាទីថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២២កកន្លងមកនេះ។
នគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ក្មេងទំនើងទាំង ៣ នាក់នោះមានឈ្មោះ ១-ឈ្មោះគួយ ចិត្រា ភេទប្រុសអាយុ ១៨ ឆ្នាំរស់នៅភូមិអូរស្តៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់ ខេត្តពោធិសាត់ ២-ឈ្មោះឆន ឆៃនី ភេទប្រុសអាយុ ២១ ឆ្នាំរស់នៅភូមិស្យា ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិសាត់ និង ទី៣ ឈ្មោះហៃ គង់ ភេទប្រុសអាយុ ២០ ឆ្នាំរស់នៅភូមិបង្គោល ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
បច្ចុប្បន្ន ក្មេងទំនើងទំនើងទាំង៣ នាក់រួមនិង វត្ថុតាងមានខ្សែក្រវ៉ាតើចំនួន ២ និងម៉ូតូចំនួន ១ គ្រឿងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិសាត់៕
