សម្ដេចតេជោ៖ រាជរដ្ឋាភិបាល កំពុងសិក្សាបង្កើតក្រុងថ្មីមួយទៀត ក្នុងទឹកដីខេត្តកណ្ដាល
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាល បាននិងកំពុងសិក្សា ពីគម្រោងបង្កើតក្រុងថ្មីមួយបន្ថែមទៀត គឺ ក្រុងល្វាឯម នៅក្នុងទឹកដីខេត្តកណ្ដាល ។
ក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ស្ពានអាកាសចំនួន ២កន្លែងបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ សីហានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ការបង្កើតស្រុកល្វាឯម នៃខេត្តកណ្ដាល ឲ្យទៅជាក្រុងមួយទៀត ដែលនឹងមិនកាត់ឲ្យទៅរាជធានីភ្នំពេញបន្ថែមទៀតនោះ ដើម្បីទុកលទ្ធភាពឲ្យខេត្តកណ្តាល មានពន្ធអាករផងដែរ ព្រោះខេត្តកណ្តាល ត្រូវបានកាត់ចូលរាជធានីភ្នំពេញ អស់ច្រើនហើយ» ៕