លិចសាឡាងសមុទ្របាល់ទិកប៉ុន្តែមិនបណ្ដាលអោយមានអ្នករបួសទេ
បរទេស៖បន្ទាប់ពីកប៉ាល់ចំនួនប្រាំពីរគ្រឿង និងឧទ្ធម្ភាគចក្រចំនួន ៣ គ្រឿងបានចូលរួមក្នុងសាឡាងដឹកអ្នកដំណើរ Stena Line ដែលកំពុងតែឆេះដែលធ្វើដំណើរពីប្រទេសស៊ុយអែតទៅកាន់ប្រទេសឡាតវីកាលពីព្រឹកថ្ងៃចន្ទនោះ ភ្លើងបានរលត់ទៅដោយមិនមានអ្នករងរបួសនោះទេ។
អ្នកដំណើរទាំងអស់បានប្រមូលផ្តុំគ្នានៅលើនាវាខាងលើ ខណៈដែលមានផ្សែងហុយចេញពីផ្នែកទាំងសងខាងនៃសាឡាង នេះបើយោងតាមប្រភពមួយនៅលើនាវាដែលត្រូវបានដកស្រង់នៅក្នុងកាសែត VG របស់ប្រទេសន័រវេស។ ឥឡូវនេះ កប៉ាល់នេះនឹងត្រូវអូសត្រឡប់ទៅស៊ុយអែតវិញ។