**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍

លោក សុក បូរ៉ា បញ្ជាក់ថា មានលក្ខខណ្ឌ៣យ៉ាង ដើម្បីទទួលប្រាក់សោធន

ភ្នំពេញ៖ ក្រោមការចាត់តាំងពីសំណាក់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស. លោក សុក បូរ៉ា បានលើកឡើងថា«មានលក្ខខណ្ឌ៣យ៉ាងដើម្បីទទួលប្រាក់សោធន(រ៉ឺត្រែត)»។

ការលើកឡើងបែបនេះក្នុងឱកាសលោកអញ្ជើញធ្វើបទបង្ហាញក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី “ប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា និងការសិក្សាស្វែងយល់អំពីកម្មវិធីសោធន សម្រាប់កម្មករកាត់ដេរ” ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃសហព័ន្ធសហជីពកម្ពុជា (CATU)។

លោក សុក បូរ៉ា បានបន្តទៀតថា ដើម្បីទទួលបានប្រាក់សោធន កម្មករនិយោជិតនៃវិស័យឯកជន ត្រូវគោរពតាមលក្ខខណ្ឌ៣យ៉ាង ដែលក្នុងនោះរួមមាន៖
(១) បានចុះបញ្ជីក្នុងផ្នែកប្រាក់សោធន (២) មានអាយុយ៉ាងតិច៦០ឆ្នាំ (៣) បានបង់ភាគទានផ្នែកប្រាក់សោធនយ៉ាងតិច១២ខែ។ បន្ថែមពីលើនោះលោកបានឲ្យដឹងថានៅពេលដល់អាយុចូលនិវត្តន៍ គ្រប់សមាជិក ប.ស.ស. ទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ដូចជាៈ(១)ទទួលបានប្រាក់សោធនជារៀងរាល់ខែ ដោយក្នុងនោះ១ខែត្រូវបើកជូនសមាជិក២ដង (២)ទទួលបានសេវាព្យាបាលនិងថែទាំវេជ្ជសាស្រ្តនៅមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.។

លោកបានបន្តទៀតថា ការបង់ភាគទានផ្នែកប្រាក់សោធន គឺតម្រូវឲ្យមានកាតព្វកិច្ចបង់ភាគទានចំនួន ៤ភាគរយ ក្នុងនោះនិយោជកបង់ ២ភាគរយ និងកម្មករនិយោជិតបង់ ២ភាគរយ។

លោកបានគូសបញ្ជាក់ថា៖ ប្រសិនបើគាត់ធ្វើការនៅរោងចក្រមួយ ហើយធ្វើការបាន ១ឆ្នាំ រោងចក្រនោះក៏បិទទ្វារ កម្មករនោះនឹងត្រូវបានកត់ត្រានៅក្នុងប្រព័ន្ធ ប.ស.ស. ដែរ។ នៅពេលគាត់បានការងារនៅកន្លែងថ្មី អតីតភាពត្រូវបានបូកបន្តទៀតរហូតដល់គាត់មានអាយុ ៦០ឆ្នាំ ទើបគាត់អាចទទួលបានប្រាក់សោធន។

សូមបញ្ជាក់ថា៖ បទបង្ហាញខាងលើរៀបចំដោយសហព័ន្ធសហជីពកម្ពុជា (CATU) និងមូលនិធិ SUISS-SOLIDAR និង OXFAM FIRST សហការជាមួយបេឡាជាតិសន្តិសុខសង្គម ស្ថិតនៅសណ្ឋាគារសាន់វ៉េភ្នំពេញ ប្រព្រឹត្តទៅពេញមួយថ្ងៃ ដោយមានវត្តមានចូលរួមប្រមាណជាង ៦០នាក់៕

 

អត្ថបទដែលជាប់ទាក់ទង