សម្ដេច ទៀ បាញ់ អញ្ជើញដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិ ទៅចូលរួមកម្មវិធីពិព័រណ៍ Defense and Security 2022 នៅទីក្រុងបាងកក

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិ ទៅចូលរួមកម្មវិធីពិព័រណ៍ Defense and Security 2022 នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃឡងដ៍ ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៣១ ខែសហា ឆ្នាំ២០២២។
ដោយមានការអញ្ជើញជូនដំណើរពីសំណាក់ ឯកឧត្តម ជារដ្ឋលេខាធិការក្រសួងការពារជាតិ អគ្គមេបញ្ជាការរង មេបញ្ជាការទាំងបីប្រភេទទ័ព និងឯកឧត្តម ចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការជាច្រើនរូបទៀត៕

