**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញធ្វើសេចក្ដីរាយការណ៍សង្ខេបស្ដីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ស្ដីពីការពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងរដ្ឋបាលដែនដី និងការអភិវឌ្ឍមូលដ្ឋាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងកិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៥**ឯកឧត្តម មាន ចាន់យ៉ាដា ដឹកនាំបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ**ក្រុមបុរាណវិទូ Albania និងស្វីស រកឃើញទីស្នាក់ការចាស់បំផុតលើបឹងនៅអឺរ៉ុប**ក្រុមស៊ើបអង្កេតគ្រោះថ្នាក់យន្តហោះ Air India ផ្ដោតលើសកម្មភាពនាយកម៉ាស៊ីន បន្ទាប់ពីអាសន្នបាត់សម្ពាធ និងធ្លាក់ចុះ ស្លាប់ ២៦០នាក់**ក្រុមហ៊ុន Meta និងអ្នកវិនិយោគឈានដល់កិច្ចព្រមព្រៀងបញ្ចប់ការកាត់ក្ដីរឿងរ៉ាវឯកជនភាពសរុប ៨ ពាន់លានដុល្លារ**ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបដិសេធចំពោះជនខិលខូចប្រើប្រាស់រូបនិងឈ្មោះ ឯកឧត្តម ហេង សួរ ក្នុងចេតនាឆបោកសាធារណជន**ឯកឧត្តម ស៊ុន មេសា ៖ ពលករខ្មែរ ដែលវិលមកពីប្រទេសថៃជាង១ម៉ឺននាក់ទទួលបានការងារធ្វើភ្លាមៗ**ឯកឧត្តម សួន រចនា និងលោក ឈិន សេងងួន អញ្ជើញក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងការបណ្តុះបណ្តាលធ្វើបច្ចុប្បន្នភាពអំពីបែបបទ នីតិវិធីនៃការគ្រប់គ្រង និងការផ្តល់សេវារដ្ឋបាលក្នុងវិស័យសាធារណការ និងដឹកជញ្ជូន**ឯកឧត្តម នួន ផារ័ត្ន ទទួលថវិកាពីមន្ទីរ អង្គភាព និងសប្បុរសជននានា នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម(ទិវា៨ឧសភា) ឆ្នាំ២០២៥ និងខួបលើកទី៧០**គណៈកម្មការអឺរ៉ុប ផ្អាកការស៊ើបអង្កេតលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់មហាសេដ្ខី អ៊ីឡុន ម៉ាស សម្រាប់ការរំលោភលើច្បាប់តម្លាភាពឌីជីថល**រុស្ស៉ីប្រគល់ឱ្យអ៊ុយក្រែន នូវសាកសពទាហានចំនួន១០០០នាក់ទៀត ក្រោមកិច្ចព្រមព្រៀងមួយដែលសម្រេចបានអំឡុងកិច្ចពិភាក្សាសន្តិភាពកាលពីខែមុន**ការនាំចេញរបស់សិង្ហបុរីបានកើនឡើង១៣ភាគរយនៅក្នុងខែមិថុនា ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន**ផ្លូវឡើងភ្នំខ្នងផ្សារបានចាក់ដីពង្រាបបានរួចរាល់ អាចធ្វើដំណើរបានងាយស្រួលឆ្ពោះទៅការបង្កើតអនាគតថ្មីសម្រាប់តំបន់សហគមន៍**សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងាររបស់សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ​ ស្ដីពី​យុទ្ធនាការ​បោសសម្អាត​ការឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**នាយឧត្តមសេនីយ៍ ស ថេត បញ្ជាទៅមន្រ្តីក្រោមឱវាទទាំងអស់ ត្រូវចេញប្រតិបត្តិការបង្រ្កាបបទល្មើសបច្ចេកវិទ្យាជាបន្ទាន់ និងបន្តចាត់វិធានការបិទវេបសាយទាក់ទងទៅនឹងលេងល្បែងអនឡាញ**ផ្លូវជាតិលេខ៧៦ ជាមធ្យោបាយដ៏សំខាន់ឆ្លងកាត់ទៅតំបន់ឦសាន!**អភិបាលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលសួរសុខទុក្ខ នាយទាហាន នាយទាហានរង ពលទាហាន នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ**អគ្គនាយកដ្ឋានពន្ធនាគារ ចាក់វ៉ាក់សាំងកូវីដ-១៩ ដុសជំរុញ ដល់មន្ត្រី និងជនជាប់ឃុំ ជាង៥ម៉ឺននាក់!**អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីថា សហភាពអឺរ៉ុបកំពុងផ្តល់មូលនិធិមរណៈដល់អ៊ុយក្រែន ដោយការចំណាយសម្រាប់អាវុធ ដែលត្រូវបានបញ្ជូនទៅទីក្រុងគៀវ

ពលរដ្ឋទូទាំងប្រទេស អាចទូរស័ព្ទមកលេខ ១១៧ ក្នុងករណីមានការបង្ខាំងមនុស្សខុសច្បាប់ ឬ ការជួញដូរមនុស្សគ្រប់ទម្រង់

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសឲ្យប្រជាពលរដ្ឋទូទាំងប្រទេស និងជនបរទេស បើមានករណីពាក់ព័ន្ធនឹងការបង្ខាំងមនុស្សខុសច្បាប់ ឬ ការជួញដូរមនុស្សគ្រប់ទម្រង់ សូមទំនាក់មកលេខ Hotline ១១៧ ខណៈដែលបច្ចុប្បន្នមជ្ឈមណ្ឌលប្រចាំបញ្ជា ១១៧ បានបន្ថែមមន្ត្រី នគរបាលជាតិប្រចាំការ ដែលចេះនិយាយភាសារអង់គ្លេស ចិន និងភាសារវៀតណាម ។

ជាមួយគ្នានោះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានអំពាវនាវឲ្យប្រជាជនទូទាំងប្រទេស និងគ្រប់មជ្ឈដ្ឋានទាំងអស់ សូមចូលរួមសហការលុបបំបាត់អំពើជួញដូរមនុស្ស បង្ខាំងមនុស្សខុសច្បាប់គ្រប់ទម្រង់ ដោយទំនាក់ទំនងមកលេខ Hotline ១១៧ និងផ្តល់ទំនុកចិត្តឲ្យ ១១៧ ។

គួរកត់សម្គាល់ថា បន្ទាប់ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសលេខទូរស័ព្ទ Hotline ១១៧ សម្រាប់ប្រជាពលរដ្ឋរាយការណ៍រាល់ករណីកើតឡើងពិតប្រាកដនៅទូទាំងប្រទេស ពេញ២៤ម៉ោង លើ២៤ម៉ោងនោះមក ប្រជាពលរដ្ឋបានសម្តែងការគាំទ្រ ជឿជាក់ និងលើកសរសើរមិនដាច់ពីមាត់ ខណៈពេលពួកគាត់កំពុងមានបញ្ហាបានរាយការណ៍ទៅសមត្ថកិច្ច តាមលេខទូរស័ព្ទ ១១៧ ដើម្បីសុំកិច្ចអន្តរាគមន៍ ហើយពួកគាត់ទទួលបានការជួយអន្តរាគមន៍ ទាន់ពេលវេលា ។

លេខទូរស័ព្ទ Hotline ១១៧ នេះ គឺជាមជ្ឈមណ្ឌលប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលរង់ចាំទទួល និងឆ្លើយតបបន្ទាន់ភ្លាមៗនៅពេលទទួលបាននូវសេចក្ដីរាយការណ៍ សុំជំនួយពិត ប្រាកដពីនគរបាលជាតិ ដូចជា បទល្មើសព្រហ្មទណ្ឌ, គ្រោះថ្នាក់ចរាចរណ៍, គ្រោះអគ្គិភ័យ ឬភាពអសកម្មមួយចំនួនរបស់មន្ដ្រីនគរបាលនៅតាមមូលដ្ឋានជាដើម ។

ប្រជាពលរដ្ឋអាចទូរស័ព្ទចូលលេខ ១១៧ មិនអស់ថ្លៃសេវានោះទេ ទោះបីជាទឹកប្រាក់ក្នុងគណនេយ្យអស់ក៏អាចទូរស័ព្ទចូលបានផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង