ឯកឧត្ដម ហង់ជួន ណារ៉ុន ចុះពិនិត្យស្ថានភាពទូទៅនៃការបង្រៀន និងរៀន រចនាសម្ព័ន្ធ អគារសិក្សា និងអន្តេវាសិកដ្ឋានសិស្សានុសិស្ស នៅវិទ្យាល័យពេជ្រចិន្ដា ខេត្តបាត់ដំបង
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២៥ សីហា បានអញ្ជើញចុះពិនិត្យស្ថានភាពទូទៅនៃការបង្រៀន និងរៀន រចនាសម្ព័ន្ធ អគារសិក្សា បរិស្ថាន អនាម័យ និងអន្តេវាសិកដ្ឋានសិស្សានុសិស្ស នៅវិទ្យាល័យពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ អាជ្ញាធរដែនដី សហគមន៍ ដែលបានបង្ហាត់បង្រៀនដល់សិស្សានុសិស្ស និងចូលរួមអភិវឌ្ឍវិទ្យាល័យរហូតទទួលបានជាវិទ្យាល័យផ្ដល់សេវាសាធារណៈគំរូទូទាំងប្រទេស ហើយលទ្ធផលនេះមិនអាចកាត់ផ្ដាច់ពីការចូលរួមយ៉ាងធំធេងរបស់សហគមន៍ឡើយ ៕