សម្ដេចតេជោ បង្ហាញរូបថតមួយសន្លឹក នៃជំនួបសម្ងាត់រវាងសម្តេចឪ ខណៈសម្ដេចថា នឹងជំរាបជូនពីការព្រមព្រៀងជាសម្ងាត់ នេះនៅពេលវេលាសមស្រប
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញរូបថតមួយសន្លឹក នៃជំនួបសម្ងាត់ជាមួយសម្ដេចសីហនុ នៅហ្សាកាតា ខណៈសម្ដេចបង្ហើបដែរថា នឹងជំរាបជូនអំពីការព្រមព្រៀងជាសម្ងាត់
នោះនៅពេលវេលាសមស្រប ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ សីហានេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរក្នុងន័យដើមទាំងស្រុងថា «រូបថតមួយសន្លឹកនេះមានតម្លៃខ្លាំងណាស់សម្រាប់ដំណើរការសន្តិភាពនៅកម្ពុជា។ ជំនួបសម្ងាត់រវាងសម្តេចឪជាមួយខ្ញុំនៅ
ហ្សាកាតាថ្ងៃ២និងថ្ងៃ៤ មិថុនា ១៩៩១ ដែលបានព្រមព្រៀងគ្នាជាសម្ងាត់ បាននាំមកនៅការជំរុញល្បឿន នៃការស្វែងដំណោះ
ស្រាយនយោបាយនៅកម្ពុជា តាមរយៈកិច្ចព្រមព្រៀងប៉ារីស។ ខ្ញុំនឹងជំរាបជូនអំពីការព្រមព្រៀងជាសម្ងាត់
នោះនៅពេលវេលាសមស្រប» ៕