ឯកឧត្ដម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំរវាងក្រុមការងារ និងរដ្ឋបាលស្រុក ឃុំ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន
ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបវេល នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំរវាងក្រុមការងារ និងរដ្ឋបាលស្រុក ឃុំ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាស្រុកបវេល ខេត្តបាត់ដំបង ។
កិច្ចប្រជុំរវាងក្រុមការងារ និងរដ្ឋបាលស្រុក ឃុំ មានរបៀបវារៈ ដូចខាងក្រោម៖
-ស្តាប់របាយការណ៍អំពីកិច្ចដំណើរការ រចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលស្រុកបវេល
-ពិភាក្សាដើម្បីដោះស្រាយនូវសំណើ សំណូមពរ និងបញ្ហាប្រឈម ដែលប្រមូលបានក្នុងវេទិកាសាធារណៈនៅតាមភូមិ ឃុំ
-បញ្ហាផ្សេងៗ ។