ឧត្តមសេនីយ៍ទោ សាន គឹមអឿន ដាក់ចេញបទបញ្ជាតាមបណ្តាការិយាល័យ ផ្នែកជំនាញបន្តខិតខំ យកចិត្តទុកដាក់បំពេញការងារឲ្យបានល្អ
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ចាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី បានដាក់តាមបទបញ្ជាដល់បណ្តាការិយាល័យ ផ្នែកជំនាញបន្តខិតខំយកចិត្តទុកដាក់បំពេញការងារឲ្យបានល្អ ។
ខណៈឯកឧត្តមមេបញ្ជាការបានអញ្ជើញជាអធិបតីក្នុងពិធី បំពាក់គ្រឿងឥស្សរិយយស បំពាក់ឋានន្តរសក្ដិ ផ្លាស់ប្តូរមុខងារ នឹងប្រគល់ប័ណ្ណសសើរជូនបុគ្គលឆ្នើម ជូននាយ ពលទាហានតំបន់ប្រតិបត្តិការសឹករងឦណ្ឌលគិរី នាថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២២ នៅទីបញ្ចាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ។
ឧត្តមសេនីយ៍ទោ សាន គឹមអឿន បានណែនាំបន្ថែមតាមបណ្តាការិយាល័យ ផ្នែកជំនាញ បន្តខិតខំយកចិត្តទុកដាក់បំពេញការងារឲបានល្អប្រសើរ នឹងត្រូវត្រៀមកំលាំងអោយបាន១០០% ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងគ្រោះទឹកជំនន់ជាយក្សថាហេតុ ព្រោះរដូវនេះជារដូវវស្សា តំបន់ខ្លះអាចនិងរងគ្រោះព្រោះជំនន់ទឹកភ្លៀង ។
ជាចុងក្រោយឯកឧត្តមមេបញ្ចាការ ក៍បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ត្រូវថែទាំសុខភាពអោយបានល្អ នឹងត្រូវអនុវត្តន៍អោយបាន នូវវិធានការ ៣កុំ ៣ការពារ ជាប់ជាប្រចាំ ៕