**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ

សៀវភៅ «កម្ពុជាក្នុងក្រសែ ភ្នែកពិភពលោក» បានឈានមកដល់ការកែសម្រួល ជាលើកចុងក្រោយ ដើម្បីទុកសម្រាប់ចែកជូន កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

ភ្នំពេញ៖ ក្រសួងព័ត៌មាន បើកកិច្ចប្រជុំគណៈកម្មការ រៀបចំបោះពុម្ពសៀវភៅ «កម្ពុជាក្នុងក្រសែភ្នែកពិភពលោក» ដើម្បីធ្វើការពិនិត្យចុងក្រោយ សម្រាប់ចែកជូនដល់ថ្នាក់ដឹកនាំ និងបណ្តាភ្ញៀវអន្តរជាតិ ដែលមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាខែវិច្ឆិកា ខាងមុខ។

ថ្លែងក្នុងកិច្ចប្រជុំគណ:កម្មការរៀបចំបោះពុម្ពសៀវភៅ «កម្ពុជាក្នុងក្រសែភ្នែកពិភពលោក» បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែសីហាឆ្នាំ ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា កិច្ចប្រជុំនាពេល នេះ ដើម្បីពិនិត្យចុងក្រោយ ទាំងខ្លឹមសារអត្ថបទ និងរូបភាព រូបថត ដែលត្រូវដាក់នៅក្នុងសៀវភៅ ហើយរូបថត ដែលថតដោយអ្នកថតរូបលំដាប់អន្តរជាតិ គឺ លោក Patrick Dupire អ្នកនិពន្ធ និងជាទីប្រឹក្សាប្រព័ន្ធផ្សព្វ ផ្សាយ រួមទាំងអ្នកថតរូប ជាជនជាតិខ្មែរ ដែលមានទេព កោសល្យ និងស្នាដៃល្អ ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍បញ្ជាក់ថា សៀវភៅស្តីពី កម្ពុជាក្នុងក្រសែភ្នែកពិភពលោកនេះ បានឈានមកដល់ការកែ សម្រួលជាលើកចុងក្រោយ មុនដាក់បញ្ជូលរោងពុម្ព ដែលការរៀបចំរួចរាល់បានល្អ ហើយធ្វើការបោះពុម្ព ទុកសម្រាប់ចែកជូនដល់ថ្នាក់ ដឹកនាំ និងបណ្តាភ្ញៀវអន្តរ ជាតិ ដែលមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ពន្ធ័ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ហើយសៀវភៅនេះ គឺដើម្បីបង្ហាញដល់មជ្ឈដ្ឋានជាតិ ពិសេសអន្តរជាតិ បានស្គាល់កាន់តែច្បាស់ពីកម្ពុជា ទាំងទិដ្ឋភាព នយោបាយ វប្បធម៌ ទំនៀមទម្លាប់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា ជាដើម។

ឯកឧត្តម ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណ:កម្មការរៀបចំបោះពុម្ពសៀវភៅ «កម្ពុជាក្នុងក្រសែភ្នែកពិភព លោក» បានបញ្ជាក់ថា កិច្ច ប្រជុំចុងក្រោយនាឱកាសនេះ ផ្តោតសំខាន់លើការកែ សម្រួលអត្ថបទឱ្យកាន់តែខ្លី និងអក្ខរាវិរុទ្ធ អក្សរខ្មែរ ឱ្យបានត្រឹមត្រូវ ដើម្បីបញ្ជូលខ្លឹមសារនានា ជាមួយរូបភាពឱ្យបានត្រឹមត្រូវ។

ជាមួយនេះ ក៏ពិនិត្យលើចំណងជើង ទិដ្ឋភាពទូទៅនៃរូបថត ដក និងបន្ថែមខ្លះៗទៀត ដែលមានជាង ៣០០ រូបភាព ដោយមានចំណុចខ្លះនៃរូបថត ត្រូវធ្វើការកែលម្អ តាមរយ:ការណែនាំពី ឯក ឧត្តមរដ្ឋមន្រ្តីខៀវ កាញារីទ្ធ ៕ ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង