ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍ ស្តីពីការវិភាគស្ថានភាពកុមារ និងក្មេងជំទង់នៅតំបន់ទីក្រុង និងទីប្រជុំជន
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍ស្តីពី ការវិភាគស្ថានភាពកុមារ និងក្មេងជំទង់នៅតំបន់ទីក្រុង និងទី ប្រជុំជន។
សិក្ខាសាលានេះ មានការអញ្ជើញ ចូលរួមផងដែរពីតំណាងអង្គការUNICEF លោកអភិបាលរង នៃរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តសៀមរាប តំណាងមកពីមន្ទីរសុខាភិបាល មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរផែនការ៕