សមត្ថកិច្ចចុះដកហូតឈើ និងម៉ាស៊ីន ពីសិប្បកម្មកែច្នៃឈើ មួយកន្លែង ស្ថិតនៅឃុំព្រះរំកិល
ភ្នំពេញ៖ កម្លាំងបរិស្ថានសហការជាមួយអាជ្ញាធរស្រុកនគរបាលប៉ុស្តិ៍ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ សែនជ័យ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានចុះបង្ក្រាបសិប្បកម្មកែច្នៃឈើ មួយកន្លែង។
មន្ត្រីបរិស្ថានបានឲ្យដឹងថា ការបង្ក្រាបនោះបានធ្វើឡើងកាលពីថ្ងៃទី១៩ខែ សីហាមកដល់ ថ្ងៃទី២៤ ខែសីហាដោយបានដកហូតនិងដឹកជញ្ជូនវត្ថុតាងពីឃុំព្រះរំកិលយកមករក្សាទុកនៅមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងរួចរាល់អស់ហើយ។
សមត្ថកិច្ចដកហូតបានឈើនិងម៉ាស៊ីនសរុបឈើប្រមាណប្រាំបីម៉ែត្រគូបពីសិប្បកម្មស្ថិតក្នុងភូមិក្រឡាពាសឃុំព្រះរំកិល។ ជុំវិញការចុះបង្ក្រាបនេះសមត្ថកិច្ចមិនបានឃាត់ខ្លួនម្ចាស់សិប្បកម្មទេ គឺដកហូតតែ វត្ថុតាងយកមករក្សាទុកនៅមន្ទីរបរិស្ថានខេត្ត៕