**រដ្ឋមន្រ្តីការបរទេសរុស្សុី និយាយថា រុស្ស៉ីនឹងត្រៀមខ្លួនរួចរាល់ ដើម្បីបញ្ជូនឱ្យទៅអ៊ុយក្រែន នូវសេចក្តីព្រាងលក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាពរយៈពេលវែង**សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារផ្សព្វផ្សាយ ខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥**រដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវឱ្យឪពុក ម្តាយ លើកទឹកចិត្ត និងជំរុញកូនរៀនឱ្យចប់ កុំបោះបង់កណ្តាលផ្លូវ និងរៀនឱ្យចេះ ដើម្បីអនាគតខ្លួនឯង គ្រួសារ ដើម្បីក្លាយជាគ្រឹះដ៏រឹងមាំរបស់ជាតិ**ឯកឧត្តម អ៊ុក ពញ្ញា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែឧសភា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងគណៈកម្មាធិការាកណបក្សស្រុកជលគិរី**លោក ផាង វី ដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារថែទាំខួបប្រឡាយមេទី២នៃប្រព័ន្ធធារាសាស្ត្រថ្នល់បត់ ក្នុងខេត្តប៉ៃលិន ដែលសម្រេចបានប្រមាណ ៤៥%**ឯកឧត្តម ឌិត ទីណា​ អញ្ជេីញជួបសំណេះសំណាលជាមួយប្រជាកសិករដាំដំឡូងមី នៅខេត្តពោធិ៍សាត់**ឯកឧត្តម ប្រាក់ សុខយូរ អញ្ជើញប្រកាសការកែសម្រួលសមាសភាព និងជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ សមាជិក សមាជិកា យុវជនគណបក្សក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គណបក្សឃុំក្រាំងស្តារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារជូនពរសម្ដេច ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៩១ឆ្នាំ ឈានចូល ៩២ឆ្នាំ**លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី ផ្ញើសារជូនពរសម្ដេច ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៩១ឆ្នាំ ឈានចូល ៩២ឆ្នាំ**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារជូនពរសម្ដេច ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៩១ឆ្នាំ ឈានចូល ៩២ឆ្នាំ**ឯកឧត្ដម ប៉ែន វិបុល ផ្ញើសារជូនពរសម្ដេច ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៩១ឆ្នាំ ឈានចូល ៩២ឆ្នាំ**លោក ម៉ារីស សាង៉ាមវង្សា បានលើកឡើងថា ថៃនឹងជំរុញឱ្យមានការចូលរួមជាអន្តរជាតិបន្ថែមទៀតជាមួយប្រទេសកម្សត់មីយ៉ាន់ម៉ា**“ដំណើរនៅប្រទេសចិនរបស់អ្នកនិពន្ធវ័យក្មេងអាស៊ានលើកទីពីរ”បានចាប់ដំណើរការនៅក្រុង Nanning ភូមិភាគស្វយ័ត Guangxi**ក្រសួងសុខាភិបាលរុស្ស៊ី បានប្រកាសថា វ៉ាក់សាំង mRNA ថ្មីនឹងជួយប្រព័ន្ធភាពស៊ាំក្នុងការទទួលស្គាល់និងបំផ្លាញកោសិកាមហារីក**សហរដ្ឋអាមេរិកបានចាប់ផ្តើមដកទណ្ឌកម្មជាផ្លូវការហើយចេញពីប្រទេសស៉ីរី**អ៊ុយក្រែនបាននិយាយថា ខ្លួនបានបើកការស៉ើបអង្កេតលើការសង្ស័យសម្លាប់ អ្នកទោសសង្រ្គាមសរុបចំនួន២៦៨នាក់ ក្រោមស្នាដៃរបស់កងទ័ពរុស្ស៉ី**មនុស្សចំនួន ១៨នាក់បានរងរបួសនៅក្នុងហេតុការណ៍វាយប្រហារដោយកាំបិតនៅទីក្រុង Hamburg**ប៉េកាំងបានថ្កោលទោសលោក ដូណាល់ ត្រាំ ដែលបានដកហូតសិទ្ធិរបស់សាកលវិទ្យាល័យហាវើដ ក្នុងការចុះឈ្មោះទទួលសិស្សនិស្សិតបរទេសដែលភាគច្រើនមកពីប្រទេសចិន**ឯកឧត្តម ប៉េង ពោធិ៍សា បានថ្លែងនូវការអរគុណចំពោះកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធសហការការការពារសន្តិសុខសណ្តាប់បានល្អជូនប្រជាពលរដ្ឋបានល្អនៅក្នុងខេត្ត

បទវិភាគ៖ អ្នកនយោបាយកញ្ជើធ្លុះ

 

ហាងឆេងនយោបាយរបស់លោក សម រង្ស៊ី កាន់តែធ្លាក់ចុះដុនដាបខ្លាំងជាលំដាប់។ ពោល គឺពីមួយសប្តាហ៍ទៅមួយសប្តាហ៍ និងពីមួយខែទៅមួយខែ បើប្រៀបធៀបទៅនឹងលោក កឹម សុខា អ្នកនយោបាយឆ្អិនក្បាលស៊ីក្បាល និងជាបុប្ជារីកគ្រប់រដូវ។ រីកគ្រប់រដូវ ក៏ព្រោះតែលោក កឹម សុខា ចេះជ្រែសន្លឹកបៀតាំងពីគាត់នៅគណបក្សលោកតា សឺន សាន គណបក្សសិទ្ធិមនុស្ស និងគណបក្សសង្រ្គោះជាតិ។

ដូចខ្ញុំធ្លាប់បានជំរាបជូនសាធារណជនជារឿយៗថា សត្រូវនយោបាយស្លាប់រស់របស់លោក សម រង្ស៊ី គឺលោក កឹម សុខា ដែលមិនមែនជាសម្តេច ហ៊ុន សែន ។ ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា តែងដណ្តើមគ្នាដេកកណ្តាលតែរៀងៗខ្លួន។ ក្នុងគ្រាបច្ចុប្បន្ន លោក សម រង្ស៊ី កំពុងចាញ់ប្រៀបនយោបាយ និងមុខមាត់លោក កឹម សុខា ដូចមេឃនឹងដី។ គ្រាន់តែជិតមួយខែក្នុងខែសីហានេះ លោក កឹម សុខា មានហាងឆេងបានជួបសន្ទនាជាមួយអ្នកមុខអ្នកការបរទេសមួយចំនួនដូចជាលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Penny Wong រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោក Kano Takehiro ឧបការីក្រសួងការបរទេសជប៉ុន លោកស្រី Kjersti Rodsmoen ឯកអគ្គរាជទូតប្រទេសន័រវេសប្រចាំព្រះរាជាណាចក្រកម្ពុជា និងថៃឡង់ ព្រមទាំងលោក Josep Borrell Fontelles អនុប្រធានសហភាពអឺរ៉ុប ស្របពេលលោក សម រង្ស៊ី អត់ការងារធ្វើ ប្រឹងដើរពពាយនាយលក់ខ្យល់នយោបាយបោកលុយអ្នកធ្លាប់គាំទ្រនៅប្រទេសបារាំង និងអូស្ត្រាលី ទាំងទឹកមាត់សាបរលាប។ ដោយសារតែជីវិតនយោបាយកាន់តែអាប់ឱននេះហើយ ទើបលោក សម រង្ស៊ី រសាត់អណ្តែតរហូតក្លាយជាអ្នកថតស្ពត (Spot) វីដេអូខ្លីៗនៅទីក្រុង Lowell នៃរដ្ឋ Massachusetts សហរដ្ឋអាមេរិក ដើម្បីផ្សាយពាណិជ្ជកម្មនយោបាយ។ ទូកនយោបាយរបស់លោក សម រង្ស៊ី ទំនងសូម្បីតែភរិយារបស់គាត់ក៏លែងចង់ជិះជាមួយដែរ។

ប្រសិនបើយើងពិនិត្យ និងតាមដានដោយយកចិត្តទុកដាក់ យើងនឹងឃើញថា មកទល់នឹងបច្ចុប្បន្ននេះបរទេសខ្លះហាក់ដូចជាយកចិត្តទុកដាក់ចំពោះអ្នកនយោបាយពាលសុីពាល គឺលោក កឹម សុខា សម្រាប់ដំណើរការកាត់ក្តីករណីបណ្តឹងក្បត់ជាតិ ជាជាងរំលេចឈ្មោះលោក សម រង្ស៊ី ។ ចំណែកលោក សម រង្ស៊ី កំពុងទទួលអារម្មណ៍កណ្តោចកណ្តែង និងឯកា។ ស្ថិតក្នុងស្ថានភាពបែបនេះលោក សម រង្ស៊ី ព្យាយាមចំអើតផង លោតផង និងស្រែកជំទាលជេរប្រមាថសម្តេចហ៊ុន សែន ទាំងក្តៅក្រហាយ និងស្លឈាមពីក្រៅប្រទេស ដើម្បីទាញចំណាប់អារម្មណ៍អ្នកធ្លាប់គាំទ្រក្នុងប្រទេស និងក្នុងគោលបំណងអោយសម្តេច ហ៊ុន សែន លេងល្បែងអាយ៉ៃឆ្លើយឆ្លង។ ភាពស្ងៀមស្ងាត់របស់សម្តេច មិនមែនមានន័យថា ខ្លាច ឬកំសាកដូចលោក សម រង្ស៊ី កំពុងដុតរោលឡើយ។ ប៉ុន្តែ ខ្ញុំយល់ថា សម្តេចខ្ពើមជ្រលក់ ព្រោះនាំថោកមាត់។

សរុបសេចក្តីមក អ្នកធ្លាប់គាំទ្រនយោបាយប្រឆាំងជ្រុលនិយម ដែលសម្លឹងចង់បានលាភសក្ការៈពីលោក កឹម សុខា អាចនឹងបន្តបោះបង់លោក សម រង្ស៊ី អោយរសាត់អណ្តែតតាមក្បូននយោបាយឯបរទេសលុះមរណា។ ដោយហេតុថា អ្នកធ្វើដំណើរនឹងមិនប្រថុយគ្រោះថ្នាក់ជិះទូកធ្លាយបាតជាមួយអ្នកនយោបាយកញ្ជើធ្លុះដូចលោក សម រង្ស៊ី ឡើយ៕

* រូបភាពលោក សម រង្ស៊ី អុំទូក កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ចុងសប្តាហ៍មុន

ដោយស្ទីវិន សាន់ ,អគ្គនាយករងHNA

អត្ថបទដែលជាប់ទាក់ទង