**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)

រំលឹកថ្ងៃកំណើត ៨៩ឆ្នាំ របស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត

ភ្នំពេញ៖ លោក ស៊ីន ស៊ីសាមុត ជាអធិរាជសំឡេងមាសខ្មែរ ដែលបានបន្សល់ទុកនូវមរតកសំឡេង និងស្នាដៃនិពន្ធចម្រៀងរាប់រយ រាប់ពាន់បទសម្រាប់ប្រជាជាតិ អស់រយះពេលជាង៥០ឆ្នាំមកហើយ។

យោងតាមក្រុមព្រះសុរិយាបានឲ្យដឹងថា លោក ស៊ីន ស៊ីសាមុត កើតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣៣ នាទឹកដីខេត្តស្ទឹងត្រែង។ លោក ស៊ីន ស៊ីសាមុតជាកូនកាត់បីសាសន៍ ដោយមានសញ្ជាតិដល់ទីបីឯណោះគឺ ខ្មែរ លាវ និងចិន។

លោកបានចូលបំរើក្នុងវិស័យសិល្បៈខ្មែរ តាំងពីដើមទសវត្ស៥០ ហើយបានបញ្ចប់អាជីពនេះនៅពេលខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ លោក ត្រូវបានខ្មែរក្រហមសម្លាប់នៅកំឡុងខែតុលា ឆ្នាំ១៩៧៦ នាមន្ទីរ១៥ ស្រុកកោះធំ ខេត្តកណ្តាល។

ក្នុងគ្រារំលឹកថ្ងៃកំណើតរបស់លោក ក្រុមព្រះសុរិយាសូមធ្វើសេចក្តីបញ្ជាក់នូវ ចំណុចពីរយ៉ាង ជូនមហាជនអោយបានជ្រាប៖

ទី១ នាមត្រកូល មហាជនច្រើនណាស់ តែងតែអាន និងហៅត្រកូលលោកខុសថា ស៊ិន ។ យោងតាមការសិក្សាស្រាវជ្រាវយ៉ាងលំអិត អធិរាជសំឡេងមាសនៃយើង មាននាមត្រកូលថា ស៊ីន មិនមែន ស៊ិនឡើយ។

ទី២ ឆ្នាំកំណើត មានឯកសារជាច្រើនបានកត់ទុកជាយូរមកហើយថា លោកកើតនៅឆ្នាំ១៩៣២ តែសម្រាប់ក្រុមព្រះសុរិយាវិញ បានស្រាវជ្រាវរកឃើញឯកសារជាច្រើនដែលសំណាល់ឯកសារតាំងពីមុនឆ្នាំ១៩៧៥ មិនមែនជាឯកសារនិយាយតៗនោះទេ បានបញ្ជាក់ថា លោក ស៊ីន ស៊ីសាមុត កើតនៅឆ្នាំ១៩៣៣។

នេះជាចំណុចពីរដ៏សំខាន់ដែលមហាជនគួរតែដឹង និងកែសម្រួល៕

អត្ថបទដែលជាប់ទាក់ទង