បណ្ឌិត ម៉ុង ឫទ្ធី អនុញ្ញាតឱ្យសមាជិកគណៈកម្មការទី៣ ព្រឹទ្ធសភា និងឯកឧត្ដម សុខ ឥសាន ចូលជួបសួរសុខទុក្ខ
ភ្នំពេញ៖ នាថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា បានអនុញ្ញាតឱ្យឯកឧត្តម លោកជំទាវសមាជិកា សមាជិកគណៈកម្មការទី៣ ព្រឹទ្ធសភា និងឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអមគណ:កម្មការ ចូលជួបសួរសុខទុក្ខបន្ទាប់ពី ឯកឧត្តមបណ្ឌិតវិលត្រឡប់មកពីព្យាបាលជំងឺនៅប្រទេសសិង្ហបុរី។