**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គណបក្សឃុំក្រាំងស្តារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារជូនពរសម្ដេច ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៩១ឆ្នាំ ឈានចូល ៩២ឆ្នាំ**លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី ផ្ញើសារជូនពរសម្ដេច ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៩១ឆ្នាំ ឈានចូល ៩២ឆ្នាំ**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារជូនពរសម្ដេច ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៩១ឆ្នាំ ឈានចូល ៩២ឆ្នាំ**ឯកឧត្ដម ប៉ែន វិបុល ផ្ញើសារជូនពរសម្ដេច ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៩១ឆ្នាំ ឈានចូល ៩២ឆ្នាំ**លោក ម៉ារីស សាង៉ាមវង្សា បានលើកឡើងថា ថៃនឹងជំរុញឱ្យមានការចូលរួមជាអន្តរជាតិបន្ថែមទៀតជាមួយប្រទេសកម្សត់មីយ៉ាន់ម៉ា**“ដំណើរនៅប្រទេសចិនរបស់អ្នកនិពន្ធវ័យក្មេងអាស៊ានលើកទីពីរ”បានចាប់ដំណើរការនៅក្រុង Nanning ភូមិភាគស្វយ័ត Guangxi**ក្រសួងសុខាភិបាលរុស្ស៊ី បានប្រកាសថា វ៉ាក់សាំង mRNA ថ្មីនឹងជួយប្រព័ន្ធភាពស៊ាំក្នុងការទទួលស្គាល់និងបំផ្លាញកោសិកាមហារីក**សហរដ្ឋអាមេរិកបានចាប់ផ្តើមដកទណ្ឌកម្មជាផ្លូវការហើយចេញពីប្រទេសស៉ីរី**អ៊ុយក្រែនបាននិយាយថា ខ្លួនបានបើកការស៉ើបអង្កេតលើការសង្ស័យសម្លាប់ អ្នកទោសសង្រ្គាមសរុបចំនួន២៦៨នាក់ ក្រោមស្នាដៃរបស់កងទ័ពរុស្ស៉ី**មនុស្សចំនួន ១៨នាក់បានរងរបួសនៅក្នុងហេតុការណ៍វាយប្រហារដោយកាំបិតនៅទីក្រុង Hamburg**ប៉េកាំងបានថ្កោលទោសលោក ដូណាល់ ត្រាំ ដែលបានដកហូតសិទ្ធិរបស់សាកលវិទ្យាល័យហាវើដ ក្នុងការចុះឈ្មោះទទួលសិស្សនិស្សិតបរទេសដែលភាគច្រើនមកពីប្រទេសចិន**ឯកឧត្តម ប៉េង ពោធិ៍សា បានថ្លែងនូវការអរគុណចំពោះកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធសហការការការពារសន្តិសុខសណ្តាប់បានល្អជូនប្រជាពលរដ្ឋបានល្អនៅក្នុងខេត្ត**ក្រុមហ៊ុន Guowang State Food Co., Ltd ត្រូវបានចាត់ការតាមច្បាប់ បន្ទាប់ពីបានបញ្ចេញទឹកកខ្វក់ បំពុលតំបន់ទឹកសាធារណៈ នៅក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ**បណ្ឌិត ជា មុនីឫទ្ធិ ៖ អំណានជាឆ្អឹងខ្នងនៃការអភិវឌ្ឍពុទ្ធិនិងបទពិសោធន៍**ឯកឧត្តម វង្សី វិស្សុត អញ្ជើញបើក “ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥”**ឯកឧត្តម ហួត ហាក់ ជួបពិភាក្សាការងារជាមួយអភិបាល នៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បើកការស្រាវជ្រាវ ឃាត់ខ្លួន ករណីលួចគ្រប់គ្រងគណនីហ្វេសប៊ុក ផ្ញើសារទៅបងប្អូនម្ចាស់គណនីដើម្បីខ្ចីប្រាក់**ក្រុមការងារក្រសួង និងអាជ្ញាធរខេត្តចុះពិនិត្យទីតាំងស្នើសុំសាងសង់ស្ថានីយជញ្ជីងអចល័តចំនួន៣ទីតាំង ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ រតនគិរី និងមណ្ឌលគិរី**វិស័យឯកជន បានប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅរយៈពេល១០ឆ្នាំខាងមុខ

ឯកឧត្តម ផាន់ ផល្លា និងនាយក UNCDF ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបំពេញបន្ថែមនូវក្របខណ្ឌ និងកិច្ចសហប្រតិបត្តិការដែលស្ថាប័នទាំងពីរបានឯកភាពគ្នា

ភ្នំពេញ៖ ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Preeti Sinha នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៍មូលធននៃអង្គការសហប្រជាជាតិ (UNCDF) កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបំពេញបន្ថែមនូវក្របខណ្ឌ និងកិច្ចសហប្រតិបត្តិការដែលស្ថាប័នទាំងពីរបានឯក ភាពគ្នា តាមរយៈ MoU ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៩ កន្លងមក។

ឯកឧត្តម ផាន់ ផល្លា បានលើកឡើងថា ក្រោមក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ រាជរដ្ឋាភិបាលបានដាក់ចេញ នូវមធ្យោបាយគាំទ្រការអនុវត្តន៍វិធានការគោលនយោបាយសំខាន់ៗមួយចំនួន ដោយក្នុងនោះរួមមានការ ប្រើប្រាស់យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) នេះផងដែរ។

ឯកឧត្តមបន្តទៀតថា បន្ទាប់ពីច្បាប់ស្តីពី ការប្រើប្រាស់យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ត្រូវបានប្រកាសឱ្យប្រើកាលពីខែវិច្ឆិកា ឆ្នាំ២០២១ រាជរដ្ឋាភិបាលគ្រោងនឹងដាក់ឱ្យប្រើប្រាស់នីតិវិធីគ្រប់គ្រងប្រតិបត្តិការរួម (SOP) សម្រាប់ការរៀបចំអភិវឌ្ឍ និងគ្រប់គ្រងគម្រោងភាពជាដៃគូ រវាងរដ្ឋ និងឯកជននាពេលឆាប់ៗនេះ។ ផ្អែកលើមូលដ្ឋាននេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង UNCDF នឹងបន្តកិច្ចសហការលើការគាំទ្រ ក្នុងការរៀបចំបញ្ជីសំណើគម្រោងវិនិយោគសាធារណៈ តាម យន្តការ ការប្រើប្រាស់យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីចូលរួមចំណែកក្នុងការស្តារ និងជំរុញសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តម បានស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ចូលរួមនិងផ្តល់កិច្ចសហការលើការរៀបចំ សំណើគម្រោងវិនិយោគសាធារណៈ ដែលមានសក្តានុពលអនុវត្តតាមយន្តការ ការប្រើប្រាស់យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ។

ឯកឧត្តម ផាន់ ផល្លា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ UNCDF ស្ថិតក្នុងបរិការណ៍បច្ចុប្បន្ននេះដើម្បីបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅកម្ពុជា និងអភិវឌ្ឍន៍សមត្ថភាពជំនាញពាក់ព័ន្ធក្នុងការរៀបចំអភិវឌ្ឍគម្រោងវិនិយោគសាធារណៈ តាមយន្តការ ការប្រើប្រាស់យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ផងដែរ។

សូមបញ្ជាក់ថា MoU នេះ មានសុពលភាពរយៈពេល៣ឆ្នាំ ដែលនឹងលើកកម្ពស់ និងពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដែលធ្លាប់មានកន្លងមក ដោយផ្តោតសំខាន់ មានដូចជា៖ (១) ការគាំទ្រលើការផ្តល់ហិរញ្ញប្បទាន ប្រកបដោយនវានុវត្តន៍, (២) ការគាំទ្រដល់ការអភិវឌ្ឍន៍សមត្ថភាព, (៣) ការគាំទ្រដល់ការផ្សព្វផ្សាយច្បាប់ ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ (៤) ការគាំទ្រដល់ការរៀបចំអភិវឌ្ឍគម្រោង PPP និង (៥) ការគាំទ្រដល់ការរៀបចំបង្កើតយន្តការ គាំទ្រហិរញ្ញវត្ថុសម្រាប់គម្រោង PPP៕

អត្ថបទដែលជាប់ទាក់ទង