ឧត្តមសេនីយ៍ឯក ជា ពៅ ចូលរួមជាគណៈអធិបតី បិទវគ្គសិក្ខាសាលាបណ្តុះបណ្តាល ស្តីពី “ការវិភាគ និងការស៊ើបអង្កេតរូបិយប័ណ្ណគ្រីបតូ (Cryptocurrency)”
ភ្នំពេញ៖ ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចូលរួមជាគណៈអធិបតីក្នុងពិធីបិទវគ្គសិក្ខាសាលាបណ្តុះបណ្តាល ស្តីពី “ការវិភាគ និងការស៊ើបអង្កេតរូបិយប័ណ្ណគ្រីបតូ (Cryptocurrency)” ដែលបានរៀបចំដោយ អង្គការ UNODC កាលពីទី១៧ ខែសីហា ឆ្នាំ២០២២។
សិក្ខាសាលានេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ ទី១៧ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ ដើម្បីពង្រឹងសមត្ថភាពអាជ្ញាធរក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងការទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មតាមប្រព័ន្ធអុីនធឺណិត រួមទាំងឧក្រិដ្ឋកម្មទាក់ទងនឹងរូបិយប័ណ្ណឌីជីថល និងទីផ្សារងងឹត៕