វរសេនីយ៍ឯក លន់ លុច បន្តចាត់តាំងកម្លាំងដើរល្បាតត្រួតពិនិត្យភូមិសាស្ត្រ និងត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម
ភ្នំពេញ៖ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ ៦០១ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានបន្តចាត់តាំងកម្លាំងកងអនុសេនាធំល្បាតទី១ ដឹកនាំដោយលោកវរសេនីយ៍ត្រី វេង ហ៊ាចចាន់រ៉ា មេបញ្ជាការកងអនុសេនាធំល្បាតទី១ ដើរល្បាតត្រួតពិនិត្យភូមិសាស្ត្រ និងត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន ចាប់ពីបង្គោលបំពេញបន្ថែមលេខ ២៤៥លើ១(១) នៅស្របតាមដងទន្លេបាសាក់ រហូតដល់បង្គោលត្រីលេខ ២៤៦លើ៣ ស្ថិតក្នុងភូមិសាស្រ្ត ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល ដើម្បីតាមដានរាល់សភាពការណ៍ និងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ឬបទល្មើសផ្សេងៗ ។
ជាលទ្ធផល សភាពការណ៍នៅលើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវ គ្មានអ្វីប្រែប្រួល ៕