**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ឱ្យសហការីចុះពិនិត្យពីស្ថានភាពរស់នៅដល់ខ្នងផ្ទះ និងផ្តល់អំណោយដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ២១គ្រួសារ រស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បង្ហាញពីគុណតម្លៃ ការចូលរួមសន្សំសំចៃ និងការបណ្តុះភាពរឹងមាំនៃប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជា ចេញពីការកែទម្រង់រដ្ឋបាលសាធារណៈ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចែកអំណោយសប្បុរិសធម៌របស់សមាគមឧកញ៉ាកម្ពុជា សរុបជាទឹកប្រាក់ជាង ១,១លានដុល្លារអាម៉េរិក ដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំក្នុងខេត្តកំពង់ធំ**រដ្ឋមន្ត្រីកសិកម្ម៖ បច្ចុប្បន្នកម្ពុជាមិនត្រឹមតែផលិតស្បៀងគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអាចនាំចេញកសិផលបានទូទាំងពិភពលោក**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែកុម្ភៈ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច គឺ “ល្អណាស់”**ឧបនាយករដ្ឋមន្ត្រី ស សុខា នឹងអញ្ជើញបំពេញទស្សនកិច្ចការងារនៅវៀតណាម ចាប់ពីថ្ងៃទី១៨-១៩ កុម្ភៈ**ឃាត់ខ្លួនជនជាតិចិនចំនួន ៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត នៅបរិវេណអគាររតនៈសម្បត្តិ ខណ្ឌពោធិ៍សែនជ័យ**សភាអាមេរិកគូសបញ្ជាក់អំពីការបន្តធ្វេីការជាមួយរដ្ឋាភិបាលអាមេរិកដេីម្បីជំរុញការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងអាមេរិក-កម្ពុជា ឱ្យកាន់តែរឹងមាំ**ក្រុមហ៊ុន ICAP បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា**ក្រសួងព័ត៌មាន នឹងរៀបចំ «កម្មវិធីម៉ារ៉ាតុងដើម្បីមនុស្សធម៌» នៅថ្ងៃទី១៥ ខែមីនាខាងមុខ**ទំនាក់ទំនងកម្ពុជានិងអាមេរិក នៅក្នុងរយៈពេល៧៥ឆ្នាំមកនេះ បានផ្តល់ផលប្រយោជន៍ជូនគ្នាទៅវិញទៅមក**រួមគ្នាដោះស្រាយបញ្ហាមូលដ្ឋាន៖ ពលរដ្ឋកុំដាំដើមគរ! អាជ្ញាធរកុំព្រងើយកន្តើយ!**ផ្ទះចំនួន ១០០ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានប្រគល់ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ**រដ្ឋមន្ត្រីក្រសួងអប់រំ ៖ AI នៅមិនទាន់ជំនួសលោកគ្រូអ្នកគ្រូ ដោយសារគ្មានបេះដូង និងមិនទាន់អាចមានសមត្ថភាពសម្រេចចិត្តជំនួសមនុស្សបាន**ថ្នាក់ដឹកនាំក្រសួងការងារ ជួបសំណេះសំណាលនិងផ្សព្វផ្សាយអំពីសេវា ប.ស.ស. ដល់កម្មករនិយោជិត នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ កៃ ដេ ហ្គាម៉ិន ឯ.ក ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣**រដ្ឋសភា នឹងពិភាក្សា និងអនុម័តលើសេចក្ដីព្រាងច្បាប់ចំនួន ២ នៅថ្ងៃទី១៨ កុម្ភៈ**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងការងារគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ**ក្រសួងបរិស្ថានកម្ពុជា រួមទាំងបណ្តាប្រទេសចំនួន៦ រៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីសិក្សារកដំណោះស្រាយធ្វើយ៉ាងណាបង្កាសត្វត្មាតពីការផុតពូជ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការងារគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ**បង្ក្រាបឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិវៀតណាម ៥នាក់ និងកាំភ្លើង៥ដើម ជាមួយគ្រឿងញៀនជិត ៥គីឡូក្រាម

បទវិភាគ៖សហរដ្ឋអាមេរិកចុះហត្ថលេខាលើ《សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រ》គឺជាការវាយប្រហារម្តងទៀតចំពោះការធ្វើសកលភាវូបនីយកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល

ពេលថ្មីៗកន្លងទៅនេះ លោក Joe Biden ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាជាផ្លូវការលើ《សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រ》 ។ ការចូលជាធរមាននិងអនុវត្តសេចក្តីព្រាងច្បាប់នេះ នឹងជះឥទ្ធិពលចំពោះការធ្វើឱ្យមានភាពកាន់តែល្អប្រសើរ ក៏ដូចជាសន្តិសុខនិងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់នៃបន្ទះឈីបសកល និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគជាប្រក្រតីរបស់សហគ្រាសបណ្តាប្រទេសនានាដោយគោរពតាមក្រឹត្យក្រមទីផ្សារជាមូលដ្ឋាន។

គួររំលឹកថា 《សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រ》អាចចែកជាចំណែកធំពីរគឺបន្ទះឈីបនិងវិទ្យាសាស្ត្រ ។ សេចក្តីព្រាងច្បាប់នេះនឹងផ្តល់ឧបត្ថម្ភកធនរដ្ឋាភិបាលក្នុងតម្លៃជាង៥ម៉ឺន២ពាន់លានដុល្លារអាមេរិកដល់ការសិក្សាស្រាវជ្រាវនិងផលិតវត្ថុពាក់កណ្តាលចម្លងរបស់សហរដ្ឋអាមេរិក ហើយថែមទាំងនឹងលុបចោលពន្ធវិនិយោគរបស់រោងចក្រផលិតបន្ទះឈីបទៀតផង ។ ក្រៅពីនេះ សេចក្តីព្រាងច្បាប់ក៏នឹងផ្តល់សិទ្ធិក្នុងការទម្លាក់ទឹកប្រាក់ប្រហែល២សែនលានដុល្លារអាមេរិកសម្រាប់ជំរុញការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងច្នៃប្រឌិតថ្មីក្នុងវិស័យនានាដូចជាភាពវៃឆ្លាតសិប្បនិម្មិត មនុស្សយន្តនិងការគណនាQuantum ជាដើមរបស់សហរដ្ឋអាមេរិកក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ ។

ទិសដៅសំខាន់មួយនៃ《សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រ》គឺបង្ករឿងហេតុឱ្យដៃគូប្រជែងដ៏កំបាំង នេះបានបង្ហាញថា ខណៈពេលប្រឈមមុខនឹងប្រទេសចិន សហរដ្ឋអាមេរិកកាន់តែគ្មានជំនឿចិត្តលើខ្លួនឯងនិងកាន់តែមានភាពព្រួយបារម្ភពីមួយថ្ងៃទៅមួយថ្ងៃ។
ហើយអ្វីដែល “ចៃដន្យណាស់”គឺ ក្រុងវ៉ាស៊ីនតោនអនុម័តនិងចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នេះ គឺចំឱកាសមុនពេលរៀបចំធ្វើការពិគ្រោះពិភាក្សានៃ “សម្ព័ន្ធចតុភាគីខាងបន្ទះឈីប”ដែលសហរដ្ឋអាមេរិកខំប្រឹងជំរុញនោះ ហើយសម្ព័ន្ធនេះត្រូវគេសន្មត់ថា ជា “ក្រុមសម្ព័ន្ធតូចដែលប្រឆាំងនឹងប្រទេសចិន”ក្នុងឧស្សាហកម្មវត្ថុពាក់កណ្តាលចម្លងសកលដែលក្រុងវ៉ាស៊ីនតោនប៉ុនប៉ងបង្កើតនោះ ។ មិនថាសេចក្តីព្រាងច្បាប់ឬក៏សម្ព័ន្ធតូចក្តី វាសុទ្ធតែមានទំនោរបង្ខំឱ្យសហគ្រាសផលិតបន្ទះឈីបជ្រើសរើសការឈរនៅម្ខាងជាមួយចិនឬអាមេរិក ។ ប្រការទាំងនេះបានលើសពីក្របខ័ណ្ឌគោលនយោបាយគាំទ្រឧស្សាហកម្មធម្មតាដែលបានបង្ហាញពីភាពជាប់ពាក់ព័ន្ធនឹងភូមិសាស្ត្រនយោបាយយ៉ាងខ្លាំង ។

តាមការពិត បើនិយាយចំពោះសហគ្រាសផលិតបន្ទះឈីបនៃអាមេរិក 《សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រ》ចង់ប្រមូលផ្តុំប្រភពធនធាននៃឧស្សាហកម្មផលិតបន្ទះឈីបរបស់សម្ព័ន្ធមិត្តឱ្យបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបនៅសហរដ្ឋអាមេរិក ដើម្បីច្រានចោលគូប្រជែង ។ ប៉ុន្តែ តាមការពិត គឺសហគ្រាសនៃសម្ព័ន្ធមិត្តរបស់អាមេរិកហ្នឹងឯងដែលនឹងរងការគំរាមកំហែងមុនគេបង្អស់ ។
សូមយកកូរ៉េខាងត្បូងជាឧទាហរណ៍ តាមស្ថិតិនៃប្រព័ន្ធសារព័ត៌មានកូរ៉េខាងត្បូងឱ្យដឹងថា នៅឆ្នាំ២០២១ ទំហំនាំចេញបន្ទះឈីបសរុបរបស់កូរ៉េខាងត្បូងគឺ១សែន២ម៉ឺន៨ពាន់លានដុល្លារអាមេរិក ក្នុងនោះ ទំហំនាំចេញទៅប្រទេសចិនដែលបូករួមទាំងចិនដីគោកនិងចិនហុងកុង គឺ៦០ភាគរយ ។ ក្នុងទំហំលក់ដូរបន្ទះឈីបសរុបនៃក្រុមហ៊ុន Samsungនិងក្រុមហ៊ុន Hynix សមាមាត្រនៃទំហំលក់ដូរជាមួយចិនសុទ្ធតែលើសពី៣០ភាគរយ ។ ក្នុងបរិបទបែបនេះ ប្រសិនបើកូរ៉េខាងត្បូងចូលក្នុង“សម្ព័ន្ធចតុភាគីនៃបន្ទះឈីប”ដើម្បីរួមជាមួយសហរដ្ឋអាមេរិកបដិបក្ខគ្នាជាមួយប្រទេសចិន នោះ វានឹងបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ចទាំងនេះ រហូតដល់ប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកកូរ៉េខាងត្បូងទៀតផង ។

ការអភិវឌ្ឍខ្លួនឯងរបស់សហរដ្ឋអាមេរិកគួរតែសមស្របនឹងក្បួនច្បាប់ពាក់ព័ន្ធនៃអង្គការពាណិជ្ជកម្មពិភពលោក ដែលមានអំណោយផលក្នុងការគាំពារសន្តិសុខនិងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ។ មិនត្រូវបង្កឧបសគ្គក្នុងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចពាណិជ្ជកម្មនិងបច្ចេកវិទ្យាជាប្រក្រតីរវាងចិននិងអាមេរិកនោះទេ ហើយក៏មិនត្រូវបំផ្លាញសិទ្ធិនិងផលប្រយោជន៍អភិវឌ្ឍន៍ដ៏ត្រឹមត្រូវរបស់ភាគីចិនផងដែរ ។ ការអនុវត្ត《សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រ》នឹងបង្កផលប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់វត្ថុពាក់កណ្តាលចម្លងសកល ក៏ដូចជានឹងបង្កផលប៉ះពាល់ដល់ពាណិជ្ជកម្មអន្តរជាតិផងដែរ ។ សហរដ្ឋអាមេរិកប៉ុនប៉ងកាន់កាប់ឧត្តមភាពនៃខ្សែសង្វាក់ឧស្សាហកម្មវត្ថុពាក់កណ្តាលចម្លងសកលតាមរយៈសេចក្តីព្រាងច្បាប់នេះព្រមទាំងបង្កផលប៉ះពាល់និងរារាំងក្នុងកម្រិតអតិបរមាដល់ការអភិវឌ្ឍនិងភាពរីកចម្រើននៃឧស្សាហកម្មវត្ថុពាក់កណ្តាលចម្លងរបស់ចិន ។ ប៉ុន្តែ ទីបំផុត ការពិតជាក់ស្តែងមុខជានឹងផ្ទុយពីគោលបំណងរបស់ពួកវាជាមិនខាន!
វិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង