រដ្ឋបាលក្រុងព្រៃវែង បោសសម្អាត ប្រមូលដឹកជញ្ជូនសំរាម សំណល់រឹង របស់ក្រុមហ៊ុនស៊ិនទ្រី តាមសួនច្បារទីសាធារណ:

ភ្នំពេញ៖ រដ្ឋបាលក្រុងព្រៃវែង ខេត្តព្រៃវែង នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានអនុវត្តសកម្មភាពសេវាអនាម័យបរិស្ថានក្រុង ធ្វើការបោះសម្អាត តាមគោលដៅ រួមជាមួយសកម្មភាពនៃការប្រមូល សម្អាត ដឹកជញ្ជូនសំរាម សំណល់រឹង របស់ក្រុមហ៊ុនស៊ិនទ្រី នៅតាមសួនច្បារទីសាធារណ: និងនៅតាមទីតាំងលំនៅឋាន ប្រជាពលរដ្ឋក្នុងក្រុង។
សូមបញ្ជាក់ថា លក្ខណៈសម្បត្តិទី៦ នៃ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព “មានអនាម័យ សោភ័ណភាព បរិស្ថាន ល្អ គ្រប់ទីប្រជុំជន ក្នុងព្រះរាជាណាចក្រកម្ពុជា។


