វេទិកាអុំទូកបាត់ដំបង នឹងបញ្ចេញសម្រស់ពេញលេញនាពេលខាងមុខនេះ

ភ្នំពេញ៖ ក្រុមការងារសាងសង់វេទិកាអុំទូកបាត់ដំបង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានចាប់ផ្ដើមតម្លើងជហ្វាកំពូលដំបូលវេទិកាអុំទូកបាត់ដំបងហើយ ។
បើតាមគម្រោងវេទិកាអុំទូកបាត់ដំបងនេះ នឹងសាងសង់ឱ្យហើយរួចរាល់មុនព្រឹត្តិការណ៍បុណ្យអុំទូក បណ្ដែតប្រទីប ដែលរដ្ឋបាលខេត្តបាត់ដំបងនឹងប្រារព្ធរៀបចំធ្វើឡើងនៅថ្ងៃពិធីបុណ្យចេញព្រះវស្សាខាងមុខនេះ ដូចនេះក្រុមការងារសាងសង់វេទិកាអុំទូកបាត់ដំបង កំពុងព្យាយាមសាងសង់ទាំងយប់ទាំងថ្ងៃ ធ្វើយ៉ាងណាដើម្បីសម្រេចឱ្យបានតាមផែនការដែលបានគ្រោងទុក ៕


