ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ ចុះសិក្សាបឋមគម្រោងស្តារអូរ ស្ថិតក្នុងភូមិព្រៃស្រូល ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ
ភ្នំពេញ៖ ក្រុមការងារបច្ទេកទេស នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ អាជ្ញាធរមូលដ្ឋានឃុំ ភូមិ កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ បានចុះសិក្សាបឋមគម្រោងស្តារអូរ ស្ថិតក្នុងភូមិព្រៃស្រូល ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ថា ក្រោយពីបញ្ចប់គម្រោងនេះខ្នងភ្លឺអូរក្លាយជាផ្លូវគមនាគមន៏ នឹងក្លាយជាប្រភពទឹកដ៏សំខាន់សម្រាប់បងប្អូនប្រជាកសិករ ក្នុងការងារបង្កបង្កើនផល៕