**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រៀបចំពិធី សំណេះសំណាលជាមួយ ប្រតិភូយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម

ភ្នំពេញ៖ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំ បដិសណ្ឋារកិច្ច គណៈប្រតិភូយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយឯកឧត្តមឧត្ដមសេនីយ៍ត្រី ហ្វៀន វ៉ាន់ទៀន អញ្ជើញមកសំណេះសំណាល និងសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្ដម សាន់យូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលគណៈអភិបាលខេត្តកំពង់ឆ្នាំង ,លោកវរសេនីយ៍ឯក ឃូ សុផាន់ មេបញ្ជាការស្តីទី តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ។

ស្ថិតក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក ឃូ សុផាន់ មេបញ្ជាការស្តីទី តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានឡើងរាយការណ៍អំពីលទ្ធផល ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥ និងកិច្ចសហប្រតិបត្តិការស្រាវជ្រាវរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម រដូវប្រាំងឆ្នាំ២០២១- ២០២២ កន្លងទៅនេះ ។

 

ក្រោយពីបានស្ដាប់របាយការណ៍ របស់លោក មេបញ្ជាការស្តីទី តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង គណៈប្រតិភូ យោធាភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម បានថ្លែងអំណរគុណ អបអរសាទរ និងកោតសរសើរជាខ្លាំង ចំពោះការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិគួរឲ្យកត់សម្គាល់ ពិសេសកិច្ចសហប្រតិបត្តិការ រវាងយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ជាមួយអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង យោធភូមិភាគពិសេស នៃកងយោធពលខេមរភូមិន្ទ ។

ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានគណៈប្រតិភូ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកសួរសុខទុក្ខ និងសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងបានជូនពរគណៈប្រតិភូ សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងសូមឲ្យចំណងមិត្តភាព កម្ពុជា-វៀតណាម ស្ថិតស្ថេរយូរអង្វែង និងសូមឱ្យការនិវត្តន៍របស់គណៈប្រតិភូទៅកាន់មាតុប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាព ។

ចុងបញ្ចប់នៃកម្មវិធី ប្រតិភូនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានប្តេជ្ញារក្សាកិច្ចសហប្រតិបត្តិការចំណងមិត្តភាព សាមគ្គីភាព រវាងគ្នានិងគ្នា ឲ្យស្ថិតស្ថេរចីរកាល និងបានថ្លែងអំណរគុណ ជូនពរ ព្រមទាំងបានជូនវត្ថុអនុស្សាវរីយ៍ទៅវិញទៅមកផងដែរ ។

អត្ថបទដែលជាប់ទាក់ទង