ឯកឧត្ដម វ៉ី សំណាង ប្រជុំពិភាក្សាលើការស្នើសុំគោលការណ៍ផ្តល់ទីតាំងដីជូនបណ្ឌិត្យសភានរគបាលកម្ពុជា សម្រាប់សាងសង់ទីលានហ្វឹកហ្វឺនកងកម្លាំង ក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់
ភ្នំពេញ៖ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការស្នើសុំគោលការណ៍ផ្តល់ទីតាំងដីជូនបណ្ឌិត្យសភានរគបាលកម្ពុជា ទំហំ ៣០០១ហិតា សម្រាប់សាងសង់ទីលានហ្វឹកហ្វឺនកងកម្លាំងនរគបាលជាតិ ស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ។