មន្រ្តីដែនជម្រកសត្វព្រៃឡង់ ចុះបង្ក្រាបបទល្មើសជួញដូរលក់សាច់សត្វព្រៃ នៅក្នុងផ្សារសាមគ្គី ក្រុងស្ទឹងត្រែង
ភ្នំពេញ៖ មន្រ្តីក្នុងដែនជម្រកសត្វព្រៃ.ព្រៃឡង់ចំនួន ៤រូបនៅភូមិសាស្ត្រខេត្តស្ទឹងត្រែង បានចុះបង្ក្រាបបទល្មើសជួញដូរលក់សាច់សត្វព្រៃ នៅក្នុងផ្សារសាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ជាលទ្ធផលក្រុមការងារបង្ក្រាបបាន៖សាច់ជ្រូកព្រៃ ចំនួន១១គីឡូ, សាច់ឈ្លូសចំនួន ០៥គីឡូ, សាច់ប្រម៉ាចំនួន០២ គីឡូ, ជញ្ជីង ចំនួន០១, កាំបិត តាំងតោ ចំនួន០២, កញ្ច្រែង ចំនួម០២, ជ្រុញ ចំនួន០១និងសត្វ អាញី (ងាប់) ចំនួន០១ក្បាលសរុបសាច់សត្វ មានចំនួន ១៨គក។
ជាមួុយគ្នានោះបន្ទាប់ពីបង្ក្តាបក្រុមការងារបានយកទៅដុតបំផ្លាញចោល ចំណែកឯម្ចាស់សាច់សត្វព្រៃ បានរត់គេចខ្លួនអស់បន្សុលតែវត្ថុតាងនៅកន្លែងកើតហេតុ៕