ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញជាអធិបតីបង្ហូតទង់អាស៊ាន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ឆ្នាំ នៃការបង្កើតអាស៊ាន
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីបង្ហូតទង់អាស៊ាន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ឆ្នាំនៃការបង្កើតអាស៊ាន នៅមុខទីធ្លាក្រសួង។
នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សាសហគមន៍អាស៊ាន និងប្រមុខបេសកកម្មការទូតបរទេសនៅភ្នំពេញ ផងដែរ ៕