**វិមានក្រឹមឡាំង៖ រុស្ស៉ីនឹងប្រកាសថាតើនរណានឹងត្រូវចូលរួមក្នុងកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន ក្នុងទីក្រុងអ៉ីស្តង់ប៊ូល**ប្រទេសចិន​​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​បច្ចេកវិទ្យា​ថាមពល​នុយក្លេអ៊ែរ ដោយ​បាន​បង្ហាញថ្ម​នុយក្លេអ៊ែរ​ដែល​មាន​ទំហំ​តូច​បំផុត**ថៃប្រកាសបិទបញ្ចប់ប្រតិបត្តិការរុករក នៅទីតាំងនៃអគារដែលបាក់រលំ ក្នុងអំឡុងការរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា**ប្រធានាធិបតីបារាំង៖ អ៊ុយក្រែនបានទទួលស្គាល់ថា ខ្លួនមិនអាចដណ្ដើមយកមកវិញនូវទឹកដីដែលរុស្ស៉ី ដណ្ដើមកាន់កាប់ចាប់តាំងពីឆ្នាំ២០១៤នោះទេ**អ៉ីរ៉ង់ នឹងរៀបចំកិច្ចចរចាជុំវិញកម្មវិធីនុយក្លេអ៊ែរ នៅក្នុងទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគីយ៉េ នៅថ្ងៃសុក្រសប្ដាហ៍នេះ**ក្រុមអ្នកផលិតមាតិកាផ្សព្វផ្សាយទេសចរណ៍ដ៏ល្បីប្រចាំនៅប្រទេសចិនចំនួន ៨រូប មកទស្សនា និងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជានារដូវកាលបៃតង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥**កម្ពុជា និងអាមេរិក បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការទូតបៃតង ទោះជាមានការផ្លាស់ប្តូរទិសដៅជំនួយអាមេរិកក្តី**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥**សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យនាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន ចូលជួបសម្តែងការគួរសម**អគ្គនាយកដ្ឋានគយ ណែនាំស្តីពីការពង្រឹង ប្រសិទ្ធភាពគ្រប់គ្រង ការនាំចូលផ្លែទុរេនស្រស់**ឯកឧត្តម ហែម វណ្ណឌី ជំរុញការធ្វើសមាហរណកម្មទិន្នន័យសហគ្រាសធុនតូច និងមធ្យម ឱ្យកាន់តែមានប្រសិទ្ធិភាព**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥**គ្រោះរញ្ជួយដីនៅថៃ៖ ពលករខ្មែរពីររូបបន្ថែមបានទទួលមរណភាព**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កោះហៅលោក សែម រតនា អ្នកផលិតមាតិការតាមបណ្តាញសង្គម ដើម្បីបំភ្លឺជុំវិញការផលិតមាតិការ ដែលប៉ះពាល់ និងថ្នាំងថ្នាក់ដល់អាជីវករលក់ខោអាវជជុះនៅផ្សារបឹងកេងកង**ក្រសួងការងារ ចេញសេចក្តីជូនដំណឹងស្តីពីការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន សម្រាប់ពលករជំនាញដើម្បីទៅធ្វើការនៅប្រទេសជប៉ុន**ក្រសួងសាធារណការ ដាក់ដំណើរការសាកល្បងប្រព័ន្ធចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន សម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន**ផ្លូវខេត្តលេខ ១៤៦B ដើរតួនាទីយ៉ាងសំខាន់ដល់ការដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍**រដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកម្មវិធី បណ្តុះបណ្តាលអាជីវកម្មបង្កើតថ្មី ACTSmart**ស្រ្តីជនជាតិខ្មែរម្នាក់ ដេកស្លាប់នៅខុនដូរស្តាបេ ក្នុងខេត្តព្រះសីហនុ

លោកពូទីនបានប្រាប់លោក Erdogan ក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច


រុស្សី៖ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានប្រាប់មេដឹកនាំទួរគី Recep Tayyip Erdogan កាលពីថ្ងៃសុក្រថា លោកសង្ឃឹមថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ខណៈដែលភាពឯកោរបស់រុស្ស៊ីកើនឡើង បន្ទាប់ពីអន្តរាគមន៍របស់ខ្លួននៅអ៊ុយក្រែន។

យុទ្ធនាការយោធារបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន និងការចាប់ផ្តើមប្រតិបត្តិការថ្មីមួយនៅក្នុងប្រទេសស៊ីរី ត្រូវបានគេរំពឹងថានឹងគ្របដណ្តប់កិច្ចពិភាក្សានៅក្នុងរមណីយដ្ឋានសមុទ្រខ្មៅនៃទីក្រុង Sochi ។

លោកពូទីនបានមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថាថ្ងៃនេះយើងនឹងអាចចុះហត្ថលេខាលើអនុស្សរណៈពាក់ព័ន្ធមួយស្តីពីការអភិវឌ្ឍន៍ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់យើង”។

លោក Erdogan បានអោយដឹងថាសម្រាប់ផ្នែករបស់គាត់ថា “ខ្ញុំជឿថា (កិច្ចប្រជុំថ្ងៃនេះ) នឹងបើកទំព័រខុសគ្នាទាំងស្រុងនៅក្នុងទំនាក់ទំនងទួរគី-រុស្ស៊ី”។
លោកពូទីនក៏បានថ្លែងអំណរគុណដល់លោក Erdogan ដែលបានជួយរៀបចំការបន្តការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនឡើងវិញ។

លោកពូទីនបានអោយដឹងថា “ការដឹកជញ្ជូនបានចាប់ផ្តើមរួចហើយ ខ្ញុំចង់អរគុណអ្នកទាំងពីរសម្រាប់រឿងនេះ និងសម្រាប់ការពិតដែលថា ក្នុងពេលជាមួយគ្នានេះ ការសម្រេចចិត្តភ្ជាប់មកជាមួយត្រូវបានធ្វើឡើងលើការផ្គត់ផ្គង់អាហារ និងជីរបស់រុស្ស៊ីដោយមិនមានការរំខានដល់ទីផ្សារពិភពលោក” ។

មេដឹកនាំរុស្ស៊ីក៏បានសរសើរគម្រោងបំពង់បង្ហូរឧស្ម័នធម្មជាតិ TurkStream ដោយនិយាយថា អឺរ៉ុបគួរតែដឹងគុណដល់ប្រទេសទួរគីសម្រាប់ការផ្គត់ផ្គង់ឧស្ម័នរុស្ស៊ីដែលមិនមានការរំខាន។
លោក Putin និង Erdogan ត្រូវ បាន គេ រំពឹង ថា នឹង មាន កិច្ច ពិភាក្សា និង អាហារ ថ្ងៃ ត្រង់ សម្រាប់ ធ្វើ ការ ប៉ុន្តែ គ្មាន សន្និសីទ សារព័ត៌មាន រួម ទេ។
លោក Putin និង Erdogan បានជួបគ្នាចុងក្រោយសម្រាប់កិច្ចប្រជុំកំពូលបីនៅអ៊ីរ៉ង់ក្នុងខែកក្កដា។

នៅពេលនោះ លោក ពូទីន បានប្រាប់លោក Erdogan ថា រុស្ស៊ីនៅតែប្រឆាំងទៅនឹងការវាយលុកថ្មីណាមួយ ដែលតួកគីអាចនឹងមានផែនការប្រឆាំងនឹងពួកសកម្មប្រយុទ្ធឃឺដ នៅភាគខាងជើងប្រទេសស៊ីរី។

 

អត្ថបទដែលជាប់ទាក់ទង