រដ្ឋមន្ត្រីការបរទេសអាមេរិក ដឹកនាំគណៈប្រតិភូមកដល់កម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ
ភ្នំពេញ៖ ឯកឧត្តម អ៊ែនថូនី ប្លីងខិន (Antony Blinken) រដ្ឋមន្ត្រីការបរទេសអាមេរិក នាយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំគណៈប្រតិភូមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។