រដ្ឋមន្រ្ដីការបរទេស ប្រទេសស្រីលង្កា អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម Ali Sabry រដ្ឋមន្រ្ដីការបរទេស នៃប្រទេសស្រីលង្កា បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយសុវត្ថិភាព ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។