**ពលរដ្ឋ និងពលករកម្ពុជានៅជប៉ុន ប្រកាសពហិការប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េដែលជាផែនការរបស់ក្រុមជ្រុលនិយម**រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តនូវស្តង់ដារប្រេងឥន្ទនៈប្រភេទ៥ (EURO 5)**បទវិភាគ៖សហគ្រាសឯកជនរបស់ចិននឹងបន្តបំពេញបន្ថែមស្ថិរភាពក្នុងខែ្សសង្វាក់សកលលោក និងនាំមកនូវកាលានុវត្តថ្មី**មហិច្ឆតារបស់អារ៉ាប៊ីសាអូឌីត ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបរវាងអាមេរិក និងរុស្ស៊ី**សកម្មភាពចាក់បញ្ចាំងភាពយន្ត«Ne Zha 2»ប្រារព្ធនៅទីក្រុងញូវយ៉ក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា សិក្សា វាយតម្លៃ និងកំណត់លក្ខខណ្ឌក្នុងការដាក់ជួលអចិន្ត្រៃយ៍លើដីទំនេររបស់រដ្ឋទំហំ ១៦,៩៥ហិកតា ជូនក្រុមហ៊ុន ស៊ីន សាន ដុង អិនធើណេសិនណល អ៊ិនវេសម៉ិន ឯ.ក**ឯកឧត្តម អ៊ូច ភា អញ្ជើញ​ធ្វើបទបង្ហាញ​គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្រ្តីរាជការនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន**ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាដាហ្កាស្កា ចុះ MOU ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ**ឧទ្ធម្ភាគចក្រទ័ពជើងទឹកចិន ហោះចម្ងាយត្រឹម៣ម៉ែត្រ ពីយន្តហោះល្បាតហ្វីលីពីន ក្នុងសមុទ្ទចិនខាងត្បូង បណ្តាលឱ្យមានការប្រឈមមុខដាក់គ្នាយ៉ាងតានតឹង**ត្រីបាឡែនជាង ១៥០ក្បាល ជាប់កកកុញនៅលើឆ្នេរដាច់ស្រយាល មួយក្នុងរដ្ឋតាស្មានី នៃប្រទេសអូស្ត្រាលី**វៀតណាម អនុម័តសេចក្តីសម្រេចស្តីពី ការរុះរើស្ថាប័នរដ្ឋាភិបាល ដើម្បីកាត់បន្ថយរចនាសម្ព័ន្ធគណៈរដ្ឋមន្ត្រី របស់ខ្លួន**ចិន ជំរុញឱ្យរដ្ឋាភិបាលថៃ រក្សាគោលនយោបាយរបស់ខ្លួន ក្នុងការកាត់ផ្តាច់អគ្គិសនី ថាមពល និងអ៊ីនធឺណិត ឆ្លងកាត់ព្រំដែនមីយ៉ាន់ម៉ា**ប្រធានាធិបតី Putin៖ លោកខាងលិច គួរចាប់ផ្តើមជួសជុលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រេងឆៅ ដែលបំផ្លិចបំផ្លាញដោយអ៊ុយក្រែន**ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុន ៖ បុរសម្នាក់ ដែលបានប៉ុនប៉ងធ្វើឃាត លោក Fumio Kishida ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ១០ឆ្នាំ**អ៊ីស្រាអែល​អនុញ្ញាត​ឲ្យ​ឧបករណ៍​ធុន​ធ្ងន់​ចូល​តំបន់​ហ្គាហ្សា**រដ្ឋមន្រ្តីសុខាភិបាល «ត្រូវបង្កើនសារអប់រំសុខភាពផលប៉ះពាល់ ហាមឃាត់ការផ្សាយ និងអនុវត្តវិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅទីកន្លែងសាធារណៈ»**វិមានក្រឹមឡាំង៖ លោក ពូទីន ត្រៀមខ្លួនជួបពិភាក្សាជាមួយលោក Zelensky**មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំឱ្យអាជីវករ​ និងប្រជាកសិករ រក្សាវប្បធម៌សន្ទនា ជៀសវាងការផុសឡាយក្នុងបណ្តាញសង្គម នាំឱ្យបាត់បង់តម្លៃ​ និងមានផលប៉ះពាល់ដល់សង្គម​**លោក Trump និយាយថា អ៊ុយក្រែន អាចនឹងត្រូវរៀបចំការបោះឆ្នោតជាថ្មី**ឃោរឃៅណាស់! ព្រោះតែភ្លើងប្រចណ្ឌ និងរឿងទំនាស់បញ្ហាលុយកាក់ ប្ដីទាញកាំបិតកាប់សម្លាប់ប្រពន្ធខ្លួនឯង

ក្រសួងបរិស្ថាន៖ ប៉មមើលទេសភាព ជួយពង្រឹងការអភិរក្សនិងជំរុញទេសចរណ៍ធម្មជាតិក្នុងតំបន់កាន់តែប្រសើរ

ភ្នំពេញ៖ ក្រសួងបរិស្ថាន ផ្តល់ប៉មមើលទេសភាព ជូនដល់តំបន់ការពារធម្មជាតិ ប្រើប្រាស់ ក្នុងគោលបំណងបម្រើ កិច្ចការពារនិងអភិរក្សធនធានធម្មជាតិបន្ថែមទៀត និងជំរុញឱ្យតំបន់ការពារធម្មជាតិ ក្លាយជាកន្លែង ដែលអាចទាក់ទាញទេសចរជិតឆ្ងាយឱ្យមកទស្សនា។

លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ នៅក្នុងយុទ្ធនាការផ្សព្វផ្សាយ សក្កានុពលនៃធនធានធម្មជាតិ និងសត្វស្លាបក្នុងប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ បានសំដែងការរីករាយចំពោះ គម្រោងក្រសួងបរិស្ថាន ផ្តល់ជូន ប៉មចំនួន២ កន្លែងកន្លែងទៀត ដាក់នៅតំបន់បឹងស្នោរក្រុងសំរោង និងនៅដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។ រហូតដល់ពេលនេះខេត្តនេះមានប៉មមើលទេសភាពចំនួន ៤ ឈើចំនួន២ និងដែកចំនួន២។

លោក ភួង លីណា បញ្ចាក់ដែរថា ប៉មមើលទេសភាព មិនត្រឹមតែផ្តល់ជាមធ្យោបាយ ពង្រឹងការពិនិត្យ និងតាមដាន ព្រមទាំងចាត់វិធានការឆ្លើយតបសកម្មភាពបទល្មើស កាន់តែប្រសើរថែមទៀត នោះទេ ប៉មទាំងនេះ បានផ្តល់ជូនអ្នកទេសចរណ៍ បានមើលទេសភាព ព្រៃឈើ និងសត្វព្រៃ ដែលបានរួមចំណែកសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ផ្សាភ្ជាប់ទឹកដី ដើម្បីជួយគាំទ្រចំណូលបន្ថែមទៀតដល់ប្រជាសហគមន៍ និងជួយដល់សេដ្ឋកិច្ចជាតិផងដែរ។

លោកប្រធានមន្ទីរចាត់ទុកថា តំបន់ការពារធម្មជាតិនៅក្នុងខេត្តឧត្តរមានជ័យមានចំនួន៣កន្លែង មាន ប្រៀបបាននឹងកូនក្រមុំលាក់ខ្លួន ក្នុងវិស័យទេសចរណ៍ធម្មជាតិ ជាពិសេសទេសភាពនៅតាមតំបន់ការពារធម្មជាតិចំនួន ៣កន្លែង និងរបៀងអភិរក្សជីវៈចម្រុះឧត្តរ ដែលមានព្រៃឈើស្រស់ស្អាត សត្វព្រៃ ក៏ដូចជាសត្វស្លាបកម្រ និងរងការគម្រាមកំហែងជិតផុតពូជ កំពុងរស់នៅ។

លោក ភួង លីណា សង្ឃឹមថាអ្នកទេសចរណ៍មកទស្សនា ហើយសហគមន៍ត្រៀមផ្ដល់សេវា ដូចជា ការលក់ដូរផលិតផលផ្សេងៗ ការផ្តល់សេវាចម្អិនម្ហូប និងរៀបចំផ្ទះស្នាក់ បោះតង់ ក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់ការរកចំណូលបន្ថែមផងដែរ។

សូមបញ្ចាក់ថា ក្រសួងបរិស្ថានក្នុងជំហានដំបូងគ្រោងសាងសង់ប៉មមើលទេសភាព ចំនួន១០កន្លែង នៅក្នុងឆ្នាំ២០២២។ មកដល់ខែសីហា ឆ្នាំ២០២២ ក្រសួងបានផ្តល់ជូន ប៉មមើលទេសភាព បានចំនួន៤កន្លែង ដែលក្នុងនោះប៉ម២កន្លែង នៅខេត្តបន្ទាយមានជ័យ និង២កន្លែងទៀត នៅខេត្តឧត្តរមានជ័យ។

ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថាគម្រោងក្រសួងបរិស្ថាន គឺចង់លើកកម្ពស់ទេសភាពនៅតាមតំបន់ការពារធម្មជាតិ និងជំរុញការទាក់ទាញយកផលប្រយោជន៍តាមរយៈទេសចរដែលមកកម្សាន្តនៅក្នុងតំបន់ធម្មជាតិនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង