ឯកឧត្តម ប្រាក់ សំអឿន ដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងសេចក្តីព្រាងរបាយការណ៍ ស្តីពីលទ្ធផលការងារ ប្រចាំខែកក្កដា និងលើកទិសដៅការងារបន្ត របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងសេចក្តីព្រាងរបាយការណ៍ ស្តីពីលទ្ធផល ការងារប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋាន រដ្ឋបាល ក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមផងដែរពីឯកឧត្តម លោកជំទាវ អគ្គនាយករង លោកប្រធាន នាយកដ្ឋាន និងមន្រ្តីចំណុះអគ្គនាយកដ្ឋានរដ្ឋបាល សរុបប្រមាណជិត២០រូប៕