ឯកឧត្តម ជា ជេដ្ឋ អញ្ជើញចូលរួមពិធីបុណ្យសពលោក សុខ ឌីណា
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៦:៣០នាទី ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបុណ្យសពលោក សុខ ឌីណា ដែលបានទទួលមរណភាពក្នុងជន្មាយុ ៤១ឆ្នាំ ដោយរោគាពាធ នៅភូមិសន្សំកុសលទី១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។