ឯកឧត្តម សុខ សូកេន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំឧត្តមមន្រ្តីមេគង្គ-គង្គា ដែលប្រព្រឹត្តទៅក្នុងឱកាសនៃ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥
ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីស្តីទីកម្ពុជាទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំឧត្តមមន្រ្តីមេគង្គ-គង្គា ដែលបានប្រព្រឹត្តទៅក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។