រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូ និងលោកជំទាវ អញ្ជើញមកដល់កម្ពុជា ដេីម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥
ភ្នំពេញ៖ ឯកឧត្តម ដាតូ អ៉ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម និងលោកជំទាវ នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយសុវត្ថិភាព ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។