**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**មនុស្សចំនួន ៦នាក់បានបាត់បង់ជីវិត ពេលដែលអគារមួយដួលរលំ ក្នុងទីក្រុង Mumbai ខណៈភ្លៀងមូសុង បានវាយប្រហារមជ្ឈមណ្ឌលហិរញ្ញវត្ថុនៃប្រទេសឥណ្ឌា**រុស្ស៉ីបាញ់ទម្លាក់យន្តហោះដ្រូន ចំនួន៥១៩គ្រឿងរបស់អ៊ុយក្រែន**ចិនប្រកាសទទួលជោគជ័យក្នុងការបាញ់តេស្តមីស៉ីលនៅមហាសមុទ្រប៉ាស៉ីហ្វិក**អាជ្ញាធរជាតិព្រះវិហារ រៀបចំពិធីអបអរសាទរខួប ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ**អភិបាលរងខេត្តឧត្តរមានជ័យ៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ និងផ្តល់តម្លៃបំផុតដល់មនុស្សវ័យចាស់**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់តំណាងចុះសួរសុខទុក្ខយោធិនចំនួន៤រូប រងរបួសដោយសារគ្រាប់បែក អំឡុងពេលដើរល្បាតនៅព្រំដែនខេត្តឧត្តរមានជ័យ**សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្ឃ័រ ឃាត់ខ្លួនក្មេងទំនើងម្នាក់ យកមកធ្វើកិច្ចសន្យាអប់រំ និងអញ្ជើញអាណាព្យាបាលមកយកទៅអប់រំបន្ត**ឧត្តមសេនីយ៍ទោ ហួត សុធី ចុះត្រួតពិនិត្យដំណើរការបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋចំណាកស្រុក តាមបណ្តាខេត្តនានា នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប**ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត អញ្ជើញសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ**ក្រសួងការពារជាតិ៖ ផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់ នៅភូមិថ្មដូន ឃុំគោកមន បណ្តាលឱ្យរបួសយោធិន ៤នាក់ ក្នុងពេលដើរល្បាត**បទវិភាគ៖​៖ហេតុអ្វីបានជា”ការផលិតដោយចិន”​ទទួល​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នៅទូទាំងពិភពលោក?**រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត**រដ្ឋបាលខេត្តព្រៃវែង ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦**អភិបាលខេត្តពោធិ៍សាត់ ជំរុញអាជ្ញាធរស្រុកក្រគរ ត្រូវផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ដោយមិនត្រូវយកកម្រៃក្រៅផ្លូវការឡើយ**ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដី នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា កើនឡើងដល់ ៣ ៣៤២នាក់**អូស្រ្តាលីចុះសន្ធិសញ្ញាការពារជាតិថ្មីមួយ ជាមួយប្រទេសដែនកោះហ្វ៊ីជី ដើម្បីពង្រឹងទំនាក់ទំនង**លោក ម៉ាក្រុង នឹងទៅបំពេញទស្សនកិច្ចនៅស៊ីរី ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី**តម្លៃប្រេងឆៅបានធ្លាក់ចុះទាប បន្ទាប់ពីអង្គការ OPEC+ យល់ព្រមបង្កើនការផលិតប្រេង ចាប់ពីខែសីហា**លោក ត្រាំ នឹងជួបជាមួយសមភាគីអ៊ុយក្រែននិងស៉ីរី អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល NATO ក្នុងប្រទេសតួកគីយ៉េ

ឧត្តមសេនីយ៍ទោ ហួត សុធី ចុះត្រួតពិនិត្យដំណើរការបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋចំណាកស្រុក តាមបណ្តាខេត្តនានា នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប


សៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានអញ្ជើញត្រួតពិនិត្យដំណើរការបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋចំណាកស្រុកទាំងពីរភេទ ដែលស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានពិនិត្យដោយផ្ទាល់លើដំណើរការបំពេញបែបបទ ការផ្ទៀងផ្ទាត់ឯកសារ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយបានណែនាំដល់កម្លាំងជំនាញឱ្យអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ គោរពតាមនីតិវិធីច្បាប់ និងគោលការណ៍ជំនាញ ធានាភាពត្រឹមត្រូវ តម្លាភាព ប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ។

សូមជម្រាបជូនផងដែលថាចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ តទៅ អគ្គនាយកដ្ឋានអត្តសញ្ញណកម្ម ក្រសួងមហាផ្ទៃ បានដាក់ឱ្យអនុវត្តយន្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុក ដែលកំពុងប្រកបការងារ ឬមុខរបរ ឬបន្តការសិក្សា នៅក្រៅរាជធានី ខេត្ត នៃលំនៅឋានអចិន្ត្រៃយ៍របស់ខ្លួន។ មានន័យថា ប្រជាពលរដ្ឋខ្មែរចំណាកស្រុកទាំងពីរភេទ អាចទៅស្នើសុំធ្វើ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានី ខេត្តណាមួយក៏បាន ដោយពុំចាំបាច់ត្រឡប់ទៅលំនៅឋានដើមឡើយ។ ឧទាហរណ៍៖ ប្រជាពលរដ្ឋមានលំនៅឋានអចិន្ត្រៃយ៍នៅខេត្តឧត្តរមានជ័យ ហើយបានទៅប្រកបការងារនៅខេត្តសៀមរាប ដូននេះអាចស្នើសុំ ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបបាន៕

អត្ថបទដែលជាប់ទាក់ទង