លោក ម៉ាក្រុង នឹងទៅបំពេញទស្សនកិច្ចនៅស៊ីរី ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី

ដាម៉ាស៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ការិយាល័យព័ត៌មានប្រធានាធិបតីស៊ីរី បានប្រកាសនៅថ្ងៃអាទិត្យថា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសស៊ីរី ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហានានាដែលមានផលប្រយោជន៍រួម។
ដំណើរទស្សនកិច្ចនេះ លោក ម៉ាក្រុង ដែលមានការអមដំណើរដោយគណៈប្រតិភូអ្នកវិនិយោគ និងតំណាងក្រុមហ៊ុនធំៗរបស់បារាំង នឹងរៀបចំកិច្ចប្រជុំតុមូលជាមួយប្រធានាធិបតីស៊ីរី លោក អាម៉េដ អាល់សារ៉ា (Ahmed al-Sharaa) និងគណៈប្រតិភូស៊ីរីផងដែរ។
ទោះជាយ៉ាងណា សេចក្តីប្រកាសនេះមិនបានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់នៃដំណើរទស្សនកិច្ចនេះនៅឡើយទេ៕

