**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក

បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ

    មនុស្សយន្ត​ដែល​អាច​ឆុងកាហ្វេ ​រថយន្តហោះហើរដែលអាច​បំបែក​ចេញ​ពី​គ្នា​​និង​ខ្លាឃ្មុំ​ផេន​ដា​ដែល​អាចដើរ​គ្រប់​ទិស​ទី ​។ល។ ​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី ​៤ ​ដែល​មាន​រយៈពេល ​៥ ​ថ្ងៃ​បាន​ប្រារព្ធធ្វើ​នៅ​ក្រុង​ប៉េ​កាំង​នៅថ្ងៃទី ​២២ ​ខែមិថុនា ​។ ​ពិព័រណ៍​លើក​នេះ​ធ្វើឡើង​ក្រោម​ប្រធាន​បទ”តភ្ជាប់ជាមួយពិភពលោកដើម្បីរួមគ្នាកសាងអនាគត”​ដោ​យ​មានការរៀបចំ​ពន្លា​តាំង​បង្ហាញ​ពី​សមិទ្ធផល​បញ្ញាសិប្បនិម្មិត​ជាលើកដំបូង​ដែល​បាន​បង្ហា​ញ​យ៉ាងពេញលេញ​នូវ​បច្ចេកវិទ្យាទំនើបៗ​និង​សមិទ្ធផលច្នៃប្រឌិតថ្មី​ក្នុង​វិស័យ​ចំណុច​ក្តៅ ​ដូចជា ​បញ្ញាសិប្ប​និម្មិត​ជាដើម ​។

    ពីបន្ទះឈីបមួយ​ដល់​បរិក្ខារឧបករណ៍វៃឆ្លាត ​ពីគ្រាប់ពូជតូចៗ​ដល់​ម្ហូបឆ្ងាញ់ៗនៅលើតុ​របស់​គ្រួសារកាន់តែច្រើន ​វា​សុទ្ធតែ​មិនអាច​ឃ្លាតពី​ការទ្រទ្រង់​នៃ​ខ្សែសង្វាក់ឧស្សាហកម្ម​និង​ខ្សែសង្វាក់​ផ្គត់ផ្គង់​ដ៏ខ្លាំងក្លា ​។ ​ប៉ុន្មានឆ្នាំចុងក្រោយនេះ ​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិន​អន្តរ​ជាតិ​បាន​បង្កើតជាស្ពាន​សម្រាប់​កិច្ចសហប្រតិបត្តិការ​រវាង​ខ្សែសង្វាក់ឧស្សាហកម្ម​និង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ដ៏​ច្រើនរាប់មិនអស់​​ដែលបាន​បង្ហាញទៅកាន់ពិភពលោក​ទាំង​មូល​នូវ​ភាព​ស៊ីសង្វាក់គ្នា​និង​កម្លាំងជីវិត​ដ៏ផុលផុស​ដែល​បន្តវេន​ទៅ​គ្រប់ជំនាន់ ​។

    ថ្លែង​ក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូ​ លោក ​Jensen ​Huang​ស្ថាបនិក​និងជា​ប្រធាន​ប្រតិ​ប​ត្តិ​នៃ​ក្រុមហ៊ុនNVIDIAអាមេរិក​បានលើកឡើង​ថា ​អ្វី​ដែល​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិន​អន្តរ​ជាតិ​បាន​យក​ចិត្ត​ទុក​ដាក់​នោះគឺ ​ខ្សែសង្វាក់ផ្គត់ផ្គង់​ដែលជា​ប្រព័ន្ធសំខាន់បំផុត​មួយ​លើ​ពិភព​លោក ​វាបាន​តភ្ជាប់​ជាមួយ​ថាមពល ​រោងចក្រ ​សហគ្រាស​និងអតិថិជន ​ហើយ​ត​ភ្ជាប់​ជា​មួយ​ពិភពលោក​ទាំងមូល ​។

    ព្រមពេលជាមួយគ្នានេះ ​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិន​អន្តរជាតិ​បានក្លាយជា​វេទិកា​សំ​ខា​ន់​សម្រាប់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ឧស្សាហកម្មអន្តរជាតិ​និង​ជំរុញការអភិវឌ្ឍ​ជា​

និរន្ត​រ​ភាព ​។ ​លោកស្រី ​Jennifer ​Jordan-Saifi ​នាយកប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​សកល​អំពី​គំនិត​ផ្តួចផ្តើម​ទីផ្សារ​ជានិរន្តរភាព​បានសម្គាល់ឃើញ​ថា ​ក្នុងពេលបច្ចុប្បន្ននេះ​ដែល​មាន​​ប​ញ្ហា​ប្រឈម​សកល​ផ្នែកអាកាសធាតុ​កាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ​ការប្រារព្ធធ្វើ​ដោយ​ជោ​គ​ជ័យ​នៃ​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិ​បានបំពេញបន្ថែមជំនឿចិត្តដ៏​មាន​តម្លៃ​សម្រា​ប់​សហគ្រាសនៃប្រទេសនានា​ក្នុង​ការ​ពួតដៃគ្នា​ឆ្លើយតបនឹង​បញ្ហាប្រឈម​និង​ចែក​រំលែ​ក​កាលានុវត្តភាពបៃតង ​។

   “យើងបាន​និងកំពុង​ប្រមូលផ្តុំកម្លាំង​ដើម្បី​តភ្ជាប់​ជា​មួយ​ពិភពលោក​ដែល​កាន់តែធំ​ទូ​លា​យ​” ​។ ​លោក ​Ren ​Hongbin ​ប្រធានក្រុមប្រឹក្សាចិន​សម្រាប់​ការជំរុញ​ពាណិ​ជ្ជ​កម្ម​អន្តរជាតិ​បាន​លើកឡើង​ក្នុង​ពិធី​បើក​ពិព័រណ៍ថា ​ឥទ្ធិពលអន្តរជាតិ​នៃ​ពិព័រណ៍​លើក​នេះ​ត្រូវបាន​ពង្រីក​ថែម​មួយ​កម្រិត​ទៀត​ដោយ​មានការចូលរួម​ពី​សហគ្រាស​និង​ស្ថាប័ន​សរុប​ចំនួន ​៦៧៦ ​ដែល​មកពី​ប្រទេស ​តំបន់ ​និងអង្គការអន្តរជាតិ​ចំនួន ​៨៥ ​។ ​អត្រា​ចូល​រួម​ពិព័រណ៍​លើក​នេះ​នៃ​សហគ្រាសបរទេស​បាន​ឡើងដល់ ​៣៦,៥ ​ភាគរយ ​ហើយបូក​រួម​ទាំង​​ដៃ​គូ​សហ​ប្រតិបត្តិការ​នៃ​សហគ្រាសខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ពាក់​ព័ន្ធ ​តាម​ការពិត ​ពាណិជ្ជករដែលចូលរួមពិព័រណ៍​មានចំនួនលើសពី ​១២០០សហគ្រាស។

    ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា​គឺជា​ក្បាលម៉ាស៊ីនដ៏សំខាន់​សម្រាប់​ដឹកនាំ​ការអភិវឌ្ឍ​នា​ពេល​អនាគត ​។ ​ប្រការដែលគួរឱ្យចាប់អារម្មណ៍​នោះគឺ ​ពិព័រណ៍​លើកនេះ​បាន​ដំឡើង​”ខ្សែ​សង្វាក់​បច្ចេកវិទ្យា​ឌីជីថល”​ទៅជា”ខ្សែ​សង្វាក់​បច្ចេកវិទ្យាឌីជីថលឆ្លាតវៃ”​ដោយ​មាន​ការ​រៀបចំ​ពន្លា​តាំង​បង្ហាញ​ពី​សមិទ្ធផល​បញ្ញាសិប្បនិម្មិត​ជាលើកដំបូង ​។ ​ពិព័រណ៍​លើកនេះ​បាន​ប្រមូលផ្តុំ​សហគ្រាស​ឈានមុខ​ក្នុង​វិស័យបញ្ញាសិប្បនិម្មិត​ចិន​និងអន្តរជាតិ​ដូចជា ​ក្រុម​ហ៊ុន ​NVIDIA ​ក្រុម​ហ៊ុន ​Intel ​ក្រុមហ៊ុន ​Qualcomm ​និងក្រុមហ៊ុន ​Alibaba ​ជាដើម ​វា​ហាក់​ដូច​ជា​ការ​ប្រកួត​ប្រជែង​ដ៏វិជ្ជមាន​ក្នុង​មជ្ឈដ្ឋានបញ្ញាសិប្បនិម្មិត ​។

    ដូច​ការលើកឡើង​ក្នុង​គំនិតផ្តួចផ្តើមក្រុងប៉េកាំង​នៃ​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិន​អន្តរ​ជាតិ​លើក​ទី ​៤ ​ដែល​រួមគ្នា​ចេញផ្សាយ​ដោយ​ក្រុមប្រឹក្សាចិន​សម្រាប់​ការជំរុញ​ពាណិ​ជ្ជ​កម្ម​អន្តរ​ជាតិ​និង​តំណាងមជ្ឈដ្ឋានឧស្សហកម្មនិងពាណិជ្ជកម្ម​សកល​ដែលបានចែង​ថា ​តំណា​ង​មជ្ឈដ្ឋាន​ឧស្សហកម្ម​និងពាណិជ្ជកម្ម​សកល​គួរ​ពង្រីក​យ៉ាង​ពេញលេញ​នូវ​តួនាទី​ជំរុញ​និង​តួនាទី​ផ្តល់​កម្លាំង​ចលករ​នៃ​បច្ចេកវិទ្យាថ្មី​ដើម្បី​ជំរុញ​ការ​រួម​បញ្ចូល​​គ្នា​យ៉ាង​ស៊ី​ជម្រៅ​រវាង​ការ​ច្នៃ​ប្រឌិតថ្មី​ខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា​និង​ការច្នៃប្រឌិតថ្មី​ផ្នែក​ឧស្សា​ហកម្ម ​ធ្វើឱ្យ​សមិទ្ធ​ផល​បច្ចេកវិទ្យា​មាន​អំណោយ​ផល​ដល់​ប្រទេសនិងសហគ្រាស​កាន់​តែ​្រើន ​ក៏​ដូច​ជា​បង្កើត​អេកូឡូស៊ី​ដ៏​ល្អ​ប្រសើរ​សម្រាប់​ការធ្វើឱ្យប្រសើរឡើង​និងការអភិវឌ្ឍ​ខ្សែ​សង្វាក់​ឧស្សា​ហកម្ម​និង​ខ្សែសង្វាក់ផ្គត់ផ្គង់ ​៕​

អត្ថបទដែលជាប់ទាក់ទង