អភិបាលខេត្តព្រះសីហនុ ដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម អាបេ ស៊ីនហ្សូ
ភ្នំពេញ ៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំប្រតិភូខេត្តចូលរួមអញ្ជើញគោរពវិញ្ញាណក្ខន្ធ ចំពោះមរណភាពរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានសរសេរសាររំលែក មរណទុក្ខចំពោះមរណភាព របស់ឯកឧត្តមអតីតនាយករដ្ឋមន្ត្រី ជូនឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាផងដែរ ៕