**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់

អភិបាលខេត្តពោធិ៍សាត់ ចុះដោះស្រាយបញ្ចប់ដោយជោគជ័យ នូវទំនាស់ផ្លូវច្រកចេញចូលដ៏រ៉ាំរ៉ៃ ជាង២០ឆ្នាំ ស្ថិតនៅស្រុកភ្នំក្រវាញ

ពោធិ៍សាត់៖ ក្រោមស្មារតីបម្រើប្រជាពលរដ្ឋដោយមិនគិតពីការនឿយហត់ នាល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយ លោក ហេង សុភាណា អភិបាលរងខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះដោះស្រាយបញ្ចប់ដោយជោគជ័យ នូវទំនាស់ផ្លូវច្រកចេញចូលដ៏រ៉ាំរ៉ៃ ជាង២០ឆ្នាំ ស្ថិតក្នុងភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ។

គួរបញ្ជាក់ថា ការចុះដោះស្រាយនេះ ត្រូវបានធ្វើឡើងសូម្បីតែក្នុងម៉ោងសម្រាកពីការងាររដ្ឋបាល ដើម្បីធានាថាទុក្ខកង្វល់របស់ពលរដ្ឋត្រូវបានដោះស្រាយទាន់ពេលវេលា។ ទំនាស់ផ្លូវចេញចូលនេះ បានអូសបន្លាយពេលប្រមាណ២៦ឆ្នាំមកហើយ ដោយឆ្លងកាត់ជំនាន់អភិបាលស្រុក ដល់ទៅ៣ជំនាន់ ប៉ុន្តែទើបតែទទួលបានផ្លែផ្កានៅថ្ងៃនេះ។

ក្នុងឱកាសចុះពិនិត្យដោយផ្ទាល់ និងសម្របសម្រួលជាមួយភាគីទាំងសងខាង ឯកឧត្តម ខូយ រីដា បានមានប្រសាសន៍ថា ជម្លោះមិនត្រឹមតែបំផ្លាញទ្រព្យសម្បត្តិ ពេលវេលា និងសុខភាពផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាជា “ឃាតករលាក់មុខ” ដែលបំផ្លាញសេចក្តីសុខក្នុងគ្រួសារ និងសហគមន៍ទៀតផង។ សម្រាប់យន្តការ “ឈ្នះ-ឈ្នះ” និងការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ដែលផ្អែកលើការយោគយល់ និងការសណ្តោសប្រណី គឺជាជម្រើសដ៏ល្អបំផុត។

ឯកឧត្តមសូមឱ្យបងប្អូនប្រជាពលរដ្ឋ មានការយោគយល់អធ្យាស្រ័យឱ្យគ្នា ព្រោះមួយជីវិតនេះគ្មាននរណាយកអ្វីទៅតាមបាននោះទេ បងប្អូនត្រូវចេះសណ្តោសប្រណី ស្រលាញ់គ្នា ក្នុងនាមក្រុមគ្រួសារតែមួយ រស់ក្រោមដំបូលសុខសន្តិភាពតែមួយ និងក្នុងនាមជាអ្នកភូមិផងរបងតែមួយ។

តាមរយៈការសម្របសម្រួលដោយសន្តិវិធី ភាគីប្រជាពលរដ្ឋទាំងសងខាង បានស្ម័គ្រចិត្តយល់ព្រមបញ្ចប់ទំនាស់ ដោយកាត់ចំណែកដីដែលខ្លួនកាន់កាប់មួយផ្នែក ដើម្បីបើកផ្លូវចេញចូលឱ្យបានធំទូលាយ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម។

ជាមួយគ្នានោះ ដើម្បីផ្តល់ជាកម្លាំងចិត្ត និងបញ្ចប់បញ្ហាជាស្ថាពរ ឯកឧត្តមអភិបាលខេត្ត រួមជាមួយរដ្ឋបាលស្រុក ក៏បានចូលរួមបដិភាគថវិកាផ្ទាល់ខ្លួន សម្រាប់ជួយសម្រួលការងារត្រួតត្រាយសាងសង់របងថ្មី និងផ្លូវ ជូនពលរដ្ឋឱ្យបានសមរម្យផងដែរ។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីជំនាញ ឱ្យធ្វើការវាស់វែងកំណត់ព្រំដីឱ្យបានច្បាស់លាស់ ដើម្បីត្រៀមចេញប្លង់កម្មសិទ្ធិស្របច្បាប់ ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ។ បន្ថែមពីនោះ ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលប្លង់ដីរួចរាល់ លោកនឹងចុះមកប្រគល់ប្លង់កម្មសិទ្ធិនេះដោយផ្ទាល់ដៃ ដើម្បីផ្តល់ភាពកក់ក្តៅ និងធានានូវសិទ្ធិកាន់កាប់ដីធ្លីដោយស្របច្បាប់ និងគ្មានការតវ៉ានៅថ្ងៃក្រោយ។

តំណាងប្រជាពលរដ្ឋដែលជាភាគីជម្លោះ បានសម្តែងនូវក្តីរំភើបរីករាយជាពន់ពេក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ខូយ រីដា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចុះមកសម្របសម្រួលដោយផ្ទាល់ដល់មូលដ្ឋាន។

បងប្អូនប្រជាពលរដ្ឋបានលើកឡើងថា៖ «ពួកយើងពិតជាអរគុណដល់ឯកឧត្តមអភិបាលខេត្ត ខ្លាំងណាស់ ដែលឯកឧត្តមមិនប្រកាន់ម៉ោងពេលការងារ ចុះមកជួយជម្រះមន្ទិល និងដោះស្រាយបញ្ហាដែលជាប់គាំងរាប់សិបឆ្នាំមកនេះ។ បើគ្មានការសណ្តោសប្រណី និងការសម្របសម្រួលប្រកបដោយមេត្តាធម៌របស់លោកទេ ពួកយើងប្រហែលជាត្រូវខាតបង់ទាំងពេលវេលា ថវិកាក្តីក្តាំ និងប៉ះពាល់ដល់សុខភាពផ្លូវចិត្តបន្តទៀតមិនខាន»៕

អត្ថបទដែលជាប់ទាក់ទង