ឯកឧត្ដម ញ៉ន សិទ្ធ និងឯកឧត្តម ស៊ឹម វុទ្ធា អញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេស អំពីកិច្ចសម្របសម្រួលការងារ សង្គមស៊ីវិលនៅមូលដ្ឋាន
ភ្នំពេញ៖ ឯកឧត្ដម ញ៉ន សិទ្ធ អភិបាលរងខេត្ត ឯកឧត្តម ស៊ឹម វុទ្ធា អគ្គលេខាធិការរង វ.ស.ស នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញចូលជាគណអធិបតី ក្នុងកិច្ចប្រជុំបច្ចេកទេសអំពី កិច្ចសម្របសម្រួលការងារសង្គមស៊ីវិលនៅមូលដ្ឋាន ដែលរៀបចំដោយវេទិកាសម្ព័ន្ធស៊ីវិល(វ.ស.ស) នៃទីស្តីការគណៈរដ្ឋមន្រ្តី សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ដោយមានចូលរួមពីសំណាក់ លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលរងក្រុងស្រុក ពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំអគាររដ្ឋបាលខេត្ត ។