លោក Rubio៖ សន្តិភាពរវាងអ៉ីស្រាអែល និងលីបង់អាចសម្រេចទៅបាន ប៉ុន្តែបញ្ហាគឺនៅត្រង់ចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់នៅលីបង់ គឺហេសបូឡា

បរទេស៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សន្តិភាពរវាងអ៉ីស្រាអែល និងលីបង់អាចសម្រេចទៅបាន ប៉ុន្តែបញ្ហាគឺនៅត្រង់ចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់នៅលីបង់ គឺហេសបូឡា។
លោកបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯសេតវិមានថា «ជាទូទៅ ខ្ញុំគិតថា កិច្ចព្រមព្រៀងសន្តិភាពរវាងលីបង់ និងអ៉ីស្រាអែល អាចសម្រេចបានក្នុងពេលឆាប់ៗ ហើយវាគួរតែដូច្នោះ»។
លោកបន្ថែមថា «បញ្ហាសម្រាប់អ៉ីស្រាអែល និងលីបង់ គឺមិនមែនអ៉ីស្រាអែល ឬលីបង់ខ្លួនឯងទេ តែជាក្រុមហេសបូឡា»។
រដ្ឋាភិបាលលីបង់ចង់ បានកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ជាមួយអ៉ីស្រាអែល ដែលនឹងបញ្ចប់វដ្តនៃការឈ្លានពាន និងវាយប្រហារម្តងហើយម្តងទៀតរបស់អ៉ីស្រាអែល ដែលមិនគ្រាន់តែកិច្ចព្រមព្រៀងសន្តិភាព។ អ៉ីស្រាអែលវិញ បាននិយាយថាកិច្ចព្រមព្រៀងណាមួយ ត្រូវតែរំសាយអាវុធក្រុមហេសបូឡាទាំងស្រុង។
អ៉ីស្រាអែល បាន បង្កើន ការ វាយ ប្រហារ តាមផ្លូវ អាកាស លើលីបង់ បន្ទាប់ ពី ក្រុម ហេសបូឡា បាញ់ មីស៉ីល ទៅ អ៉ីស្រាអែល នៅ ថ្ងៃ ទី២ ខែ មីនា ពោលគឺ ៣ ថ្ងៃក្រោយ អាមេរិក និង អ៉ីស្រាអែលបំផ្ទុះសង្រ្គាមជាមួយអ៉ីរ៉ង់។ បន្ទាប់មក អ៉ីស្រាអែលបានពង្រីកសកម្មភាពយោធា ចូលទៅក្នុងភាគខាងត្បូងនៃប្រទេសលីបង់៕

