**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់

ឯកឧត្តម រ៉ូហ្វ៊ី អូស្មាន អញ្ជើញសំណេះសំណាល និងចែកគោគូរបានជូនបងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ចំនួន ១០០ក្បាល

ភ្នំពេញ៖ ឯកឧត្តម រ៉ូហ្វ៊ី អូស្មាន តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នឹងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសំណេះសំណាល នឹងចែកគោគូរបានជូនបងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ចំនួន១០០ក្បាល ជាអំណោយឧបត្ថម្ភរបស់មូលនិធិ ( Diyanet ) ប្រទេសទួរគី តាមរយៈសមាគមគ្រូបង្រៀនខ្មែរឥស្លាម សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍កម្ពុជា ស្ថិតនៅទីតាំងវិហារឥស្លាម គ.មលេខ៩ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

នៅក្នុងពិធីនេះ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី រួមមានៈ
– លោកជំទាវ អ៊ុលគូ កូកាអ៊ីហ្វី ឯកអគ្គរដ្ឋទូតទួរគី ប្រចាំកម្ពុជា ។
– លោកជំទាវ ម៉ាណ ណាវី សមាជិកសភា តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ។
– លោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានភ្នំពេញ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។


– លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌឬស្សីកែវ ។
– លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ ។
– លោកស្រី សួស សូលីដា អភិបាលរងខណ្ឌឬស្សីកែវ ។
– ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន នឹងកីឡា នឹងជាប្រធានសមាគមគ្រូបង្រៀនខ្មែរឥស្លាម(CAMTA)។
– ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម ។
– ឯកឧត្តម ពាស់ មុស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ។
– ហ្គោលខាន់ ឌិនសែល នឹងគណៈប្រតិភូ អង្គការមូលនិធិ Diyanet(ឌីយ៉ានីត)នៃប្រទេសទួរគី ព្រមទាំងអាជ្ញាធរសង្កាត់បានចូលរួមផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង