**រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តនូវស្តង់ដារប្រេងឥន្ទនៈប្រភេទ៥ (EURO 5)**បទវិភាគ៖សហគ្រាសឯកជនរបស់ចិននឹងបន្តបំពេញបន្ថែមស្ថិរភាពក្នុងខែ្សសង្វាក់សកលលោក និងនាំមកនូវកាលានុវត្តថ្មី**មហិច្ឆតារបស់អារ៉ាប៊ីសាអូឌីត ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបរវាងអាមេរិក និងរុស្ស៊ី**សកម្មភាពចាក់បញ្ចាំងភាពយន្ត«Ne Zha 2»ប្រារព្ធនៅទីក្រុងញូវយ៉ក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា សិក្សា វាយតម្លៃ និងកំណត់លក្ខខណ្ឌក្នុងការដាក់ជួលអចិន្ត្រៃយ៍លើដីទំនេររបស់រដ្ឋទំហំ ១៦,៩៥ហិកតា ជូនក្រុមហ៊ុន ស៊ីន សាន ដុង អិនធើណេសិនណល អ៊ិនវេសម៉ិន ឯ.ក**ឯកឧត្តម អ៊ូច ភា អញ្ជើញ​ធ្វើបទបង្ហាញ​គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្រ្តីរាជការនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន**ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាដាហ្កាស្កា ចុះ MOU ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ**ឧទ្ធម្ភាគចក្រទ័ពជើងទឹកចិន ហោះចម្ងាយត្រឹម៣ម៉ែត្រ ពីយន្តហោះល្បាតហ្វីលីពីន ក្នុងសមុទ្ទចិនខាងត្បូង បណ្តាលឱ្យមានការប្រឈមមុខដាក់គ្នាយ៉ាងតានតឹង**ត្រីបាឡែនជាង ១៥០ក្បាល ជាប់កកកុញនៅលើឆ្នេរដាច់ស្រយាល មួយក្នុងរដ្ឋតាស្មានី នៃប្រទេសអូស្ត្រាលី**វៀតណាម អនុម័តសេចក្តីសម្រេចស្តីពី ការរុះរើស្ថាប័នរដ្ឋាភិបាល ដើម្បីកាត់បន្ថយរចនាសម្ព័ន្ធគណៈរដ្ឋមន្ត្រី របស់ខ្លួន**ចិន ជំរុញឱ្យរដ្ឋាភិបាលថៃ រក្សាគោលនយោបាយរបស់ខ្លួន ក្នុងការកាត់ផ្តាច់អគ្គិសនី ថាមពល និងអ៊ីនធឺណិត ឆ្លងកាត់ព្រំដែនមីយ៉ាន់ម៉ា**ប្រធានាធិបតី Putin៖ លោកខាងលិច គួរចាប់ផ្តើមជួសជុលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រេងឆៅ ដែលបំផ្លិចបំផ្លាញដោយអ៊ុយក្រែន**ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុន ៖ បុរសម្នាក់ ដែលបានប៉ុនប៉ងធ្វើឃាត លោក Fumio Kishida ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ១០ឆ្នាំ**អ៊ីស្រាអែល​អនុញ្ញាត​ឲ្យ​ឧបករណ៍​ធុន​ធ្ងន់​ចូល​តំបន់​ហ្គាហ្សា**រដ្ឋមន្រ្តីសុខាភិបាល «ត្រូវបង្កើនសារអប់រំសុខភាពផលប៉ះពាល់ ហាមឃាត់ការផ្សាយ និងអនុវត្តវិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅទីកន្លែងសាធារណៈ»**វិមានក្រឹមឡាំង៖ លោក ពូទីន ត្រៀមខ្លួនជួបពិភាក្សាជាមួយលោក Zelensky**មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំឱ្យអាជីវករ​ និងប្រជាកសិករ រក្សាវប្បធម៌សន្ទនា ជៀសវាងការផុសឡាយក្នុងបណ្តាញសង្គម នាំឱ្យបាត់បង់តម្លៃ​ និងមានផលប៉ះពាល់ដល់សង្គម​**លោក Trump និយាយថា អ៊ុយក្រែន អាចនឹងត្រូវរៀបចំការបោះឆ្នោតជាថ្មី**ឃោរឃៅណាស់! ព្រោះតែភ្លើងប្រចណ្ឌ និងរឿងទំនាស់បញ្ហាលុយកាក់ ប្ដីទាញកាំបិតកាប់សម្លាប់ប្រពន្ធខ្លួនឯង**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទស្សនកិច្ចអំពីគ្រោងអគារសាងសង់ទីស្តីការថ្មីរបស់ក្រសួងនគរបាលវៀតណាម និងអាកាសយានដ្ឋានថ្មី

ឯកឧត្ដម សូ ខនឬទ្ធិគុណ ដឹកនាំយុវជន ស.ស.យ.ក វិស័យបរិស្ថាន ដាំដើមកោងកាង ២០២២ដើម នៅសហគមន៍ត្រពាំងសង្កែ ក្នុងខេត្តកំពត

ភ្នំពេញ៖ នាពេលថ្មីនេះ ឯកឧត្ដម សូ ខនឬទ្ធិគុណ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានដឹកនាំយុវជន ស.ស.យ.ក. វិស័យបរិស្ថាន ចូលរួមដាំដើមកោងកាងចំនួន ២០២២ដើម នៅសហគមន៍ត្រពាំងសង្កែ ក្នុងភូមិសាស្រ្តខេត្តកំពត។

ឯកឧត្ដម សូ ខនឬទ្ធិគុណ បានលើកឡើងថា ព្រឹត្តិការណ៍នាពេលនេះ បានចូលរួមពីតំណាងរដ្ឋបាលខេត្តកំពត មន្ទីរបរិស្ថានខេត្តកំពត តំណាងក្រុមហ៊ុន HEINEKEN និងយុវជន ស.ស.យ.ក. វិស័យបរិស្ថានជាច្រើនរូបចូលរួម ដើម្បីអបអរសារទរ ក្នុងពិធីបុណ្យរុក្ខទិវា ហើយជាយន្តការសម្រាប់បញ្ជ្រាបការយល់ដឹងអំពីសារៈសំខាន់ និងផលប្រយោជន៍របស់ដើមកោងកាង ក៏ដូចជា ព្រៃឈើ ជួយដល់ការការពារគ្រោះមហន្តរាយធម្មជាតិ ក៏ដូចជាការបំផុសគំនិតដល់យុវជន និងសាធារណជនទាំងអស់ឱ្យចូលរួមស្រឡាញ់ និងការពារអភិរក្សធនធានធម្មជាតិបន្ថែម។

គួរបញ្ជាក់ថា ការដាំដើមកោងកាងនេះ បានចូលរួមយ៉ាងសំខាន់ក្នុងការអភិរក្សធនធានធម្មជាតិ និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ។ ព្រោះដើមកោងកាងជាអង្គរក្សសមុទ្រដ៍សំខាន់ ក្នុងការទប់ស្កាត់ខ្យល់ព្យុះ ទឹកជំនន់ បង្កើនទីជម្រកដល់ជីវៈចម្រុះទាំងអស់ ក៏ដូចជាការស្តារសេដ្ឋកិច្ច-សង្គម ជូនដល់ប្រជាជនតាមសហគមន៍ និងជាប្រជានេសាទ ដែលរស់នៅ និងប្រកបរបរនៅតាមតំបន់ឆ្នេសមុទ្រកម្ពុជា។

ការដាំស្តារព្រៃឡើងវិញ ជួយបង្កើនគម្របព្រៃឈើដែលជាទីជម្រកដ៏សំខាន់របស់ជីវៈចម្រុះ ដើម្បីចូលរួមអភិរក្សពូជមច្ឆាជាត់ ជាពិសេសកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងសង្គម៕

អត្ថបទដែលជាប់ទាក់ទង