អភិបាលខេត្តកំពង់ស្ពឺ និងមន្ត្រីរាជការទូទាំងខេត្ត ចូលរួមសម្ដែងមរណៈទុក្ខចំពោះការបាត់បង់ លោក SHINZO ABE
ភ្នំពេញ៖ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺទាំងមូល ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសូមចូលរួម សម្ដែងមរណៈទុក្ខចំពោះការបាត់បង់ឥស្សរជនដែលមានតំលៃជាសកល គឺឯកឧត្តម SHINZO ABE ដែលត្រូវបានឃាតករដៃឆៅបាញ់សម្លាប់យ៉ាងអយុត្តិធម៌កាលពីពេលកន្លងមក។ សូមវិញ្ញាណក្ខន្ធ ឯកឧត្តម បានទៅកាន់សុគតិភពផងចុះ។
គួរបញ្ជាក់ជូនផងដែរថាដងស្ទឹងព្រែកត្នោតគឺជាគម្រោងទាំងឡាយដែលគាំទ្រដោយប្រទេសជប៉ុន រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន។
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋនៃប្រទេសកម្ពុជាទាំងមូល បានចូលរួមសម្ដែងនូវការកាន់ទុក្ខចំនួនមួយថ្ងៃ ដើម្បីជាសក្ខីភាពនៃការសោកស្ដាយអាឡោះអាល័យ ចំពោះឥស្សរជនឆ្នើមជាសកលរបស់មនុស្សជាតិ ជាពិសេសសម្រាប់ប្រទេសកម្ពុជាយើងខ្ញុំផងដែរ៕