**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ

រដ្ឋាភិបាលតាលីបង់អាហ្វហ្កានីស្ថាន អះអាងថា ការប្រយុទ្ធគ្នាជាមួយប៉ាគីស្ថាន បានកក្រើកឡើងវិញ និងកំពុងគំរាមកំហែងដល់កិច្ចរចាសន្តិភាពដ៏ផុយស្រួយ

កាប៊ុល៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៨ ខែមេសាឆ្នាំ២០២៦ កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋាភិបាលតាលីបង់អាហ្វហ្កានីស្ថាន បានអះអាងថា ការប្រយុទ្ធគ្នាជាមួយប៉ាគីស្ថាន បានកក្រើកឡើងវិញ និងកំពុងគំរាមកំហែងដល់កិច្ចរចាសន្តិភាពដ៏ផុយស្រួយ ប៉ុន្តែរដ្ឋាភិបាលប៉ាគីស្ថាន បានទាត់ចោល ដោយហៅវាថាជាការឃោសនា។

តាលីបង់និយាយថា ការវាយប្រហារដោយកាំភ្លើងត្បាល់ និងរ៉ុក្កែត ពីសំណាក់ប៉ាគីស្ថានប្រឆាំងអាហ្វហ្កានីស្ថាន បានសម្លាប់មនុស្ស ៤នាក់ និងរបួសច្រើនជាង ៧០នាក់។

អ្នកនាំពាក្យរងលោក Hamdullah Fitrat បញ្ជាក់ថា សិស្សប្រហែល ៣០នាក់មានស្រ្តី និងកុមារបានរងរបួសដោយការវាយប្រហារ កំណត់គោលដៅលើផ្ទះសម្បែង និងសាកលវិទ្យាល័យមួយ ក្នុងទីក្រុង Asadabad ខេត្ត Kunar។

តាមរយៈបណ្តាញ X ក្រសួងព័ត៌មានប៉ាគីស្ថាន បានលើកឡើងថា វាជាព័ត៌មានមិនពិត ហើយថានៅពេលណា ឬកន្លែងណាដែលប៉ាគីស្ថាន ធ្វើសកម្មភាពវាយប្រហារហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម ដែលមានមូលដ្ឋាននៅអាហ្វហ្គានីស្ថាន វានឹងមានការប្រកាសយ៉ាងពេញលេញ ជាមួយភស្តុតាងច្បាស់លាស់។ យោធាប៉ាគីស្ថាន មិនទាន់ឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាដ៏អាក្រក់បំផុត មិនធ្លាប់មានក្នុងរយៈពេលច្រើនឆ្នាំ បានផ្ទុះឡើងកាលពីខែកុម្ភៈ ដោយសារតែការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថាន ចូលទឹកដីអាហ្វហ្គានីស្ថាន ដែលទីក្រុងអ៉ីស្លាម៉ាបាដ ថាជាការកំណត់គោលដៅលើបន្ទាយយោធារបស់ពួកសកម្មប្រយុទ្ធ។ កាលពីខែមុន មនុស្សជាង ៤០០នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់ប៉ាគីស្ថាន លើមជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀនមួយកន្លែង នៅទីក្រុងកាប៊ុល មុនពេលផ្អាកការប្រយុទ្ធគ្នា។ នេះបើតាមក្រុមតាលីបង់៕

អត្ថបទដែលជាប់ទាក់ទង