កម្ពុជា-ចិន នឹងរៀបចំកិច្ចប្រជុំលើកដំបូង នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន នៅថ្ងៃទី២២ ខែមេសា

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី (Wang Yi) និង រដ្ឋមន្ត្រីការពារជាតិចិន ដុង ជុន (Dong Jun) នឹងមានជំនួបជាមួយ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា ក្នុងកិច្ចប្រជុំលើកដំបូង នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន នៅល្ងាចថ្ងៃទី២២ ខែមេសា ខាងមុខនេះ នៅក្នុងប្រទេសកម្ពុជា ដោយនឹងពិភាក្សាអំពីកិច្ចការសំខាន់មួយចំនួន។
នៅក្នុងកិច្ចប្រជុំខាងលើនឹងមានការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខរវាងកម្ពុជា-ចិន ដោយក្នុងនោះវិស័យសន្តិសុខ អាចផ្ដោតទៅលើការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៉ីនធឺណិតផងដែរ៕
