ឯកឧត្ដម មាន ចាន់យ៉ាដា ចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ១៤៤គ្រួសារ ដែលរងគ្រោះដោយសារបាតុភូតធម្មជាតិខ្យល់កន្ត្រាក់ ស្ថិតនៅស្រុកចុងកាល់

ឧត្ដរមានជ័យ៖ ដើម្បីឆ្លើយតបយ៉ាងទាន់ពេលវេលាចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ ឯកឧត្ដម មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តឧត្ដរមានជ័យ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១៤៤គ្រួសារ ស្ថិតក្នុងឃុំក្រសាំង ស្រុកចុងកាល់ នារសៀលថ្ងៃទី១៩ខែមេសាឆ្នាំ២០២៦នេះ។
ក្នុងឱកាសចុះជួបសំណេះសំណាលផ្ទាល់ជាមួយគ្រួសាររងគ្រោះ ឯកឧត្ដម មាន ចាន់យ៉ាដា បានពាំនាំនូវការសាកសួរសុខទុក្ខ និងការសោកស្ដាយយ៉ាងខ្លាំងពីសំណាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះបាតុភូតធម្មជាតិខ្យល់កន្ត្រាក់ដែលបានបោកបក់ បណ្ដាលឱ្យខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់បងប្អូនកាលពីពេលថ្មីៗនេះ៕

