ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមបុណ្យជនរងគ្រោះស្លាប់ដោយសារខ្យល់កន្ត្រាក់រលំរោងចាំស្រែសង្កត់ នៅស្រុកអូរជ្រៅ

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ មានការអញ្ជេីញចូលរួមលោកជំទាវ នួម សុភ័ណ អនុប្រធាន កត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ អមដំណេីរដោយក្រមការងារគណៈកម្មាធិការសាខាខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាស្រុក នាំយកថវិកាចូលរួមបុណ្យជនរងគ្រោះមានឈ្មោះ ផល ស្រីអ៊ុង ភេទស្រី អាយុ ៣០ឆ្នាំ មានទីលំនៅភូមិធ្មេញត្រី ឃុំសំរោង បានស្លាប់ដោយសារខ្យល់កន្ត្រាក់ រលំរោងចាំស្រែសង្កត់ កាលវេលាម៉ោង ១៥.៣០នាទីរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។
ក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី និងក្រុមការងារក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសពចំពោះការបាត់បង់សមាជិកដោយសារតែគ្រោះធម្មជាតិ។
ជាមួយគ្នានោះឯកឧត្តមក៏បន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្ន ត្រូវរកកន្លែងមានសុវត្ថិភាព បើក្នុងករណីមេឃរកភ្លៀង ឬផ្គរ រន្ទះ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង។
យោងតាមរបាយករណ៍របស់គណៈកម្មាធិការគ្រប់ គ្រង គ្រោះ មហន្តរាយខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ចាប់ពីថ្ងទី១៥ ដល់១៨ ខែមេសា ឆ្នាំ២០២៦ មានករណីខ្យល់កន្ត្រាក់ បណ្តាលឱ្យមនុស្សស្លាប់១នាក់ ខូចខាតផ្ទះចំនួន៦៨៧ខ្នងនិងលើស្រុក ចំនួន ៦ និង ឃុំ ចំនួន៩ឃុំ រួមមាន ១-ស្រុកថ្មពួក(ឃុំគោករមៀត) ៤៤១ខ្នង, ២-ស្រុកអូរជ្រៅ (ឃុំអូរបីជាន់ កូប សំរោង) ១៦៧ខ្នង ,៣-ស្រុកព្រះនេត្រព្រះ (ឃុំប្រាសាទ) ២៤ខ្នង, ៤-ស្រុកស្វាយចេក(ឃុំ ស្លក្រាម) ៤៦ ខ្នងផ្ទះ, ៥-ស្រុកម៉ាឡៃ(ឃុំបឹង បេង និងទួល ពង្រ) ៣៩ខ្នង , ៦-ស្រុកភ្នំស្រុក (ឃុំណាំតៅ ប៉ោយចារ) ៤ខ្នង៕

